ជនសង្ស័យ២នាក់ត្រូវនគរ​បាលស្រុកត្បូងឃ្មុំឃាត់ខ្លួនពី បទទទួលផលចោរ​កម្ម

ចែករំលែក៖

ខេត្តត្បូងឃ្មូំៈ កម្លាំងនគរ​បាលស្រុកត្បូងឃ្មុំបាន ចាប់ឃាត់ខ្លួនបុរសចំនួន២នាក់ដែលជាជនសង្ស័យពីបទ​ ទទួលផលចោរ​កម្ម​ នៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតនៅភូមិទឹកចេញ ឃុំជីរោ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

...

ប្រភពព័ត៌មានពីលោក ឡុង សារិន អធិការរង នគរ​បាលស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា នៅក្នុងហេតុការណ៍នោះកំលាំងជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១-ឈ្មោះ រ៉ូ ចាន់ណា អាយុ ២២ឆ្នាំ ភេទប្រុស នៅភូមិទឹកចេញ ឃុំជីរោទី២​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ពីបទទទួលផលចោរកម្ម) និងទី២-ឈ្មោះ ចែម ម៉ៅ ភេទប្រុសអាយុ ២៣ឆ្នាំ នៅភូមិទឹកចេញ ឃុំជីរោទី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ពីបទទទួលផលចោរកម្ម)​ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ សុះ ម៉ាត់ ភេទប្រុស អាយុ២៣ ឆ្នាំ នៅភូមិព្រែកតូច ឃុំជីរោទី1 ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានបាត់ម៉ូតូ កាលពីថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងភូមិ ឃុំ របស់ជនរងគ្រោះខាងលើ។

លោកអធិការ រងស្រុកត្បូងឃ្មុំ បានប្រាប់បន្តថា​ កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ម៉ូតូម៉ាកវ៉េវអេស ចំនួនមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាន សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ វិនិច្ឆ័យតាមច្បាប់៕​

image

image

image

image

image

ដោយ៖​ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print