សាសំខាន់«ចេញពីបេះដូង»ប្រធានាធិបតីអូបាម៉ាពេលទស្សនកិច្ចស្រុកកំណើតឪពុក

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រុកកំណើតរបស់ឪពុកនាពេលកន្លងមក លោកអូ​បាម៉ាបានជម្រុញឲ្យយុវវ័យកេនយ៉ាឆ្លងផុតនៃរនាំងរារាំងរបស់ជំនាន់មុន ដែលធ្វើឲ្យប្រទេសជាតិ​ដើរថយក្រោយ។

កាលពីពេលកន្លងមកនៅក្នុងពហុកីឡដ្ឋានក្នុងទីក្រុង ណៃរ៉ូប៊ី ដោយមានការចូលរួមពីនិស្សិត​ជាង​៤៥០០នាក់ និងមន្ត្រីសំខាន់ៗក្នុងជួរដ្ឋាភិបាលកេនយ៉ា ប្រធានាធិបតីអូបាម៉ាមានប្រសាសន៍ទៅកាន់ពលរដ្ឋកេនយ៉ាទាំងមូល ដោយប្រព័ន្ធផ្សព្វផ្សាយប្រទេសនោះបានចាត់ទុកថាជាសារចេញពីបេះដូងលោកអូបាម៉ាទៅកាន់យុវវ័យកេនយ៉ាទាំងអស់។

ភាពជិតស្និត របស់ប្រធានាធិបតីអូបាម៉ា និងពាក្យពេចន៏ ដាស់តឿនដល់យុវវ័យកេនយ៉ាធ្វើពួកគាត់មានមោទនភាពនឹងជឿជាក់លើខ្លួនឯង។ លោកអូប៉ាមាមានប្រសាស្សន៍ទៅកាន់ពលរដ្ឋ​កេនយ៉ាថា «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាប្រធានាធិបតីអាមេរិក ដែលជាប្រទេសមហាអំណាចនៅលើពិភពលោក គ្រប់គ្រងនិងដោះស្រាយបញ្ហាពិភពលោកទាំងមូល ហើយក៏ជាប្រធានាធិបតីអាមេរិកដំបូងបានបំពេញទស្សនកិច្ចកេនយ៉ា និងជាប្រធានាធិបតីអាមេរិកមានដើមកំណើតកេនយ៉ា»។

លើសពីនេះទៅទៀតលោកអូបាមាបានជម្រុញទឹកចិត្តដល់យុវវ័យ​ ឲ្យមានការតស៊ូដូចជារូប​លោក ដែលមិនមានជាដើមកំណើតអាមេរិកតែអាចដឹកនាំអាមេរិកបានយ៉ាងល្អទៀតផង ពលរដ្ឋកេនយ៉ាផ្សេងទៀតក៏មានសមត្ថភាពធ្វើបានដូចគ្នាឲ្យតែខិតខំ។

សារព័ត៌មានTelegraph បានផ្សាយថា លោកអូបាម៉ា បានរៀបរាប់ពីជីតារបស់លោក ដែលធ្លាប់ធ្វើជាចុងភៅក្នុងជួរកងទ័ពអង់គ្លេស ក្នុងពេលដែលកេនយ៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង្គគ្លេស ។លោកអូបាម៉ាបង្ហាញពីការខកចិត្តទៅលើទស្សនដឹកនាំរបស់អ្នកជំនាន់មុខធ្វើ​អោយកេនយ៉ាធ្លាក់ក្នុងតំណាក់កាលលំបាកបំផុត។ ចំណែកឪពុករបស់អូបាម៉ាធ្លាប់បានសសេរ​លិខិតជាង​៣០សន្លឹកសុំអាហារូបករណ៍ទៅសិក្សាមហាវិទ្យាល័យនៅអាមេរិក ទីបំផុតក៏ទទួលបាន​អាហារូបករណ៍ទៅសិក្សានៅហាវៃ(ជាទីកន្លែងកំណើត របស់អូប៉ាម៉ាក្រោយនេះ)។

តាមប្រសាសន៍របស់ប្រធានាធិបតីអូបាម៉ា​នៅជំនាន់មុនបានធ្វើឲ្យពលរដ្ឋបែកបាក់យុវវ័យបាត់បង់ការរៀនសូត្រទើបជម្រុញឲ្យប្រទេសជាតិធ្លាក់ក្នុងតំណាក់កាលក្រីក្រ។ ដួច្នេះនៅជំនាន់ក្រោយនេះ ចាំបាច់ត្រូវតែយល់ដឹងឲ្យបានច្បាស់ពីប្រវត្តិសាស្ត្រ ដើម្បីជួយប្រទេសជាតិឲ្យ​ឈានឡើងទៅមុខ។

លោកអូបាម៉ាបញ្ចាក់ទៀតថានៅបចុប្បន្នកេនយ៉ាបានផ្លាស់ប្តូជាច្រើន។ លោកអូបាម៉ាបន្តទៀថា​នៅពេលនេះគ្មានអ្វីដែលរារាំងជំនាន់ក្រោយឲ្យសម្រេចនៅគោលដៅរបស់ខ្លួននោះឡើយ។ កាលពីជំនាន់ជីតាលោកអូបាម៉ាគឺជាអ្នកបំរើឲ្យជនបរទេស ប៉ុន្តែថ្ងៃនេះចៅរបស់គាត់ក្លាយជាម្ចាស់ដឹកនាំជនបរទេសទាំងមូល ។ ប៉ុន្តែអ្វីដែលប្រធានាធិបតីអូបាម៉ាចង់បាននោះគឺ ពលរដ្ឋកេនយ៉ាទាំងមូលនិងខិតខំកសាងអនាគតរបស់ខ្លួននៅក្នុងស្រុកកំណើត ពិសេសគឺការ​អប់រំឲ្យបានល្អ។ លោកអូបាមាបន្តទៀតថា «ថ្នាំល្វីងអាចជួយកម្ចាត់មេរោគរាំរៃ» អភិវឌ្ឍន៍យឺតយ៉ាងរបស់កេនយ៉ា។

លោកអូបាម៉ាបន្តទៀតថា«អស់លោកអាចជ្រើសរើសសម្រាប់ខ្លួននៅគោលដៅអភិវឌ្ឍន៍មួយ ប៉ុន្តែត្រូវតែមានការជ្រើសរើសយកនៅគោលដៅអភិវឌ្ឍន៍សំខាន់បំផុត»។ លោកអូបាម៉ាបញ្ចាក់ទៀតថា ការប្រកាន់វណ្ណៈ ការរើសអើង ការប្រកាន់ពូជសាសន៍អ្វីដែលពិសេសជាងនេះទៀត​នោះគឺ «មហារិកពុករលួយ»ចាំបាច់ត្រូវតែលុបចោលឲ្យអស់ទើបប្រទេសជាតិរីកចំរើន។

លោកអូបាម៉ាបានលើកឡើងនៅទស្សនស្តីពីអនាគតកេនយ៉ាអាស្រ័យទៅលើពលរដ្ឋកេនយ៉ាងទាំងអស់ មិនត្រូវពឹងផ្អែក ការជួយពីបរទេសនោះឡើយ។

មិនត្រឹមតែនៅក្នុងប្រទេសគេនយ៉ានោះឡើយ គឺនៅក្នុងទ្វីអាហ្រិកទាំងមូលនឹងមានភាពរីកចំរើនយ៉ាងខ្លាំងនៅពេលខាងមុខ។ ​លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ទ្វីប​អាហ្វ្រិក ​គឺ​ជា​ទ្វីប​ដែល​កំពុង​តែ​មាន​សន្ទុះ​រីកចំរើន​ មិន​គួរ​ឲ្យ​ចង់​ជឿ ​ហើយ​ជា​​ទី​ផ្សារ​ដ៏​ធំ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល។ ហេតុ​ដូច្នេះ​ហើយ ​ បាន​ជា​ក្នុង​នាម​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​នឹង​ខិតខំ​ធ្វើ​ យ៉ាងណា ​ដើម្បី​ពង្រីក​វិសាលភាព​ នៃ​ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក ​និង​ទ្វីប​អាហ្វ្រិក ​ឲ្យ​បាន​កាន់តែ​ទូលំ​ទូលាយ។ វិសាលភាព​ដែល​លោក​អូបាម៉ា​ចង់​សំដៅ​នេះ​ គឺ​កម្រិត​នៃ​ការ​នាំចេញ​ របស់​សហរដ្ឋ​អាមេរិក​ ទៅ​ទ្វីប​អាហ្វ្រិក។

​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក ​នៅ​ប្រទេស​កេនយ៉ា​នាពេលកន្លងមក ​គឺ​ផ្តោត​សំខាន់​ តែ​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម ​ដែល​លោក​អូបាម៉ា ​នឹង​ធ្វើ​ការ​ដឹកនាំ​វេទិកា​សេដ្ឋកិច្ច​មួយ​ ជាមួយ​នឹង​ភាគី ​កេនយ៉ា។ ក្រៅ​ពី​នេះ ​គេ​មិន​ប្រាកដ​ទេ ​ថា ​លោក​បារ៉ាក់​អូបាម៉ា ​និង​ពិភាក្សា​ពី​បញ្ហា​សន្តិភាព​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មនិយម​ របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នៅ​អាហ្វ្រិក។ អំពើ​ភេរវកម្ម​ ដែល​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ ​រដ្ឋធានី​កេនយ៉ា​ ខ្លួនឯងផ្ទាល់​​ធ្លាប់​បាន​ទទួល​រង ​កាល​ពី​ឆ្នាំ១៩៩៨ ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់ ​ក្នុង​នោះ​ មាន​ជនជាតិ​អាមេរិក​១២ ​នាក់​ផង​ដែរ។

ចំពោះពលរដ្ឋគេនយ៉ាដោយឡែកនិងពលរដ្ឋនៅក្នុងទ្វីអាហ្វ្រិកទាំងមូលពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលមានឈាមជ័រទ្វីបអាហ្វ្រីកកា្លយជាមេដឹកនាំសំខាន់នៅលើពិភពលោក ។ អ្វីដែលពិសេសជាងនេះនោះគឺប្រធានាធិបតីអាមេរិកមិនបានបំភ្លេចស្រុកកំណើតរបស់ខ្លួននោះឡើយ ហើយថែមទាំងជំរុញឲ្យយុវវ័យយកតម្រាប់តាមនៅអ្វីដែលល្អៗសម្រាប់ដឹកនាំប្រទេសជាតិគេនយ៉ាឲ្យរីកចំរើននាពេលអនាគត។

ប៉ុន្តែពលរដ្ឋគេនយ៉ាមួយចំនួនធំបង្ហាញការមិនសប្បាយចិត្តចំពោះលោកអូបាម៉ាដែលទៅកាន់ស្រុកកំណើតរបស់ខ្លួនយឺតពេក គួរណាសតែលោកជ្រើសរើសទស្សនកិច្ចគេនយ៉ាដំបូងគេបង្អស់ តែលោកអូបាម៉ា​បាន​បែរខ្នង​ដាក់​ពួកគេ អស់​មួយអាណត្តិ និង​ទើប​ត្រលប់​មក​រាក់ទាក់​ជាមួយ​ពួកគេ នៅ​ពេល​ខ្លួន ជិត​អស់​អាណត្តិ​ប្រធានាធិបតី អាមេរិក​ទៅ​ហើយ​នោះ។

ចំពោះលោកអូបាមាវិញ ស៊ូទៅយឺតប្រសើរជាងមិនទៅ ដោយលោកអូបាមានបានបញ្ចាក់ ការដឹកនាំអាមេរិកមិនមែនអាមេរិកមួយប៉ុណ្ណោះតែ អម្រែករបស់មេដឹកនាំមហាអំណាចពិភពលោក គឺប្រទេសទាំងអស់នៅលើពិភពលោក សុខទុក្ខរបស់ពលរដ្ឋលើពិភពលោកទាំងមូល មិនអាចលម្អៀងទៅលើប្រទេសណាមួយនោះឡើយ។ បច្ចុប្បន្នមានប្រទេសជាច្រើនដែលត្រូវការអាមេរិកជាងគេនយ៉ាងទៅទៀត ទាំងនោះហើយទើបធ្វើឲ្យអូបាម៉ាយឺតយ៉ាវក្នុងការធ្វើទស្សនកិច្ចទៅកាន់ស្រុកកំណើតឪពុក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print