បងប្អូនគួរមានការប្រុងប្រយ័ត្នពីល្បិចបោក បន្លំ ដោយជនបរទេស​យកលុយតាមផ្សារ​ លក់ដូរ និង​កន្លែង​ប្តូរប្រាក់ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញៈ មួយរយៈទៅនេះ និង​ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋជាអាជីវករ អ្នកលក់ដូរតាមលំនៅឋាន ផ្សារ ហាង និងកន្លែងប្តូរប្រាក់ជាដើម ពិតជាបាន​ដឹង​ និងទទួលព័ត៌មានតៗគ្នាអំពីសកម្មភាព​ល្បិច​លួច​បន្លំ បោក​ប្រាក់បង្ក​ឡើង​ដោយជនបរទេស ទាំង​នៅរាជធានី-ខេត្ត ដោយពួកគេ មាន​បច្ចេកទេស មធ្យោបាយបោក​យ៉ាងរហ័សរហូន បំផុត ។

abc-8

 

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិបរទេស ប្រុស ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង​បាន​លុង​ចាប់ខ្លួនតាមការបញ្ជាដោយផ្ទាល់ពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី សមត្ថកិច្ចបាន​បញ្ជូនខ្លួន រួមទាំងវត្ថុតាងប្រាក់៣.២០០ដុល្លារដែលជនបរទេសខាងលើនេះបន្លំបោកពីអាជីវករ ប៉ុន្តែ​ជនសង្ស័យ ត្រូវបានខាងតុលាការដោះលែង បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​តាម​នីតិវិធី ។ ក្រោយមក នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ជនបរទេសទាំងពីរនាក់នេះ​ដដែល​បានប្រព្រឹត្តបទល្មើសដដែល និងរាងចាល បោកប្រាស់ប្រជាពលរដ្ឋ បន្លំនៅ​ចំណុចភូមិ​ចក្រង់ ឃុំកសាង ស្រុកចិត្តបុរី ខេត្តក្រចេះ តាមរយៈកម្លាំងនគរបាលខេត្តក្រចេះ​ សហការគ្នាជាមួយ​កម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោយមកក៏បញ្ជូនជនសង្ស័យទាំងយប់ទៅម្ចាស់ករណី គឺនគរបាល​ខេត្ត​រតនគិរី ។

មកទល់នឹងថ្ងៃនេះ គេពុំដឹងថា ជនសង្ស័យត្រូវបានឃុំខ្លួន ឬដោះលែងនៅឡើយទេកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ដោយពុំមានប្រភពណាត្រូវបានទម្លាយ ។

នៅក្នុងវីដេអូឃ្លីប ដែលអាជីវករ​ថតបាន ពិតជាបានឃើញអំពីសកម្មភាពរបស់ជនជាតិបរទេស ប្រុស ស្រី​២នាក់​នេះ បានប្រើប្រាស់គ្រប់រូបភាពដើម្បីបន្លំយកប្រាក់ ប្តូរប្រាក់ ដោយពួកគេ​ប្រើវិធី​បន្លំ ធ្វើឲ្យ​ប្រជាពលរដ្ឋខ្លះដែល​ពុំ​បានជួបប្រទះ និងរងគ្រោះ​ប្រឈមនឹងការខាតបង់ប្រាក់ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ​តាមរាជធានី-ខេត្តជា​អាជីវករ មេត្តាប្រុងប្រយ័ត្ន​ចំពោះគំនិតទុច្ចរិត​របស់ជនខិលខូចប្រភេទនេះ ដើម្បីការពារ​ពីផលបាត់បង់​ទ្រព្យសម្បតិ្ត​ដោយប្រការ​ណាមួយ ៕ សុខ ខេមរ៉ា

abc

abc-11

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print