សម្ដេច​តេ​ជោ​អំពាវនាវ​កុំឱ្យ​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ យក​ព្រះមហាក្សត្រ​មក​លេងសើច​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅ​ក្នុង​សង្កថា​កាលពី​ រសៀល​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ស្នើ​ដល់​អ្នកនយោបាយ​ទាំង​ អស់​ជា​ពិសេស​ចំពោះ​សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ សូមកុំ​យក​ព្រះ​មហា​ ក្សត្រ​មក​លេងសើច​ដោយសារ​មហិច្ឆតា​ នយោបាយ​ផ្ទាល់ខ្លួន​អី​ ។​ សម្ដេច​តេ​ជោ​ មាន​ប្រសាសន៍​ក្នុង​ព្រះរាជ​ពិធី​ស្រោច​ ព្រះ​សុគន្ធវារី​ថ្វាយ​សម្ដេចព្រះ​មហា​ សុមេធាធិបតី​ គតិ​ឧទ្ទេស​បណ្ឌិត​ ន​ន្ទ​ ង៉ែត​ ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ថា​ “​ខ្ញុំ​សុំ​អង្វរក​សូម​មេត្ដា​កុំ​យក​ ព្រះមហាក្សត្រ​មក​លេងសើច​មិន​ថា​ រាស្ដ្រ​ មិន​ថា​រាជវង្ស​ទេ​ សូម​មេត្ដា​កុំ​យក​ ព្រះមហាក្សត្រ​យក​មក​ធ្វើ​ជា​ល្បែង​លេងសើច​តាម​រយៈ​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ ជ្រោយ​ហើយ​បែរជា​យក​រឿង​ទាំងអស់​ នេះ​មក​ធ្វើ​ជា​ល្បែង​លេងសើច​នៅ​ក្នុង​ បញ្ហា​ជាតិ​របស់​យើង​ដែល​ជា​ការ​ទាញ​ ទម្លាក់​ព្រះមហាក្សត្រ​ឱ្យ​អាប់ឱន​ព្រះរាជ​កិត្ដិយស​តាម​រយៈ​នៃ​មហិច្ឆតា​ន​យោ​ បាយ​ផ្ទាល់ខ្លួន​”​ ។​

IMG_9056

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ “​និយាយ​ដោយ​ត្រង់​ទៅ​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ ព្រះ​អង្គ​បាន​មាន​បន្ទូល​ ថា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តម្រិះ​ថា​ ព្រះមហាក្សត្រ​ព្រះ​អង្គ​នឹង​កោះ​ប្រជុំ​មេ​ ដឹកនាំ​គណបក្ស​ធំៗ​ទាំង​៣​ចូល​ពិភាក្សា​ លើ​បញ្ហា​ព្រំដែន​”​ ។​ សម្ដេច​តេ​ជោ​បាន​ សុំ​អំពាវនាវ​ចំពោះ​សម្ដេចក្រុមព្រះ​ថា​ “​រាជា​និយម​នេះ​ជា​របស់​រួម​របស់​ជាតិ​ មិនមែន​ជា​របស់​ព្រះ​អង្គ​នោះ​ទេ​បាវចនា​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ហើយ​ក៏​ សូម​ទូល​ទៅ​ព្រះ​អង្គ​វិញ​បើ​ព្រះ​អង្គ​ធ្វើ​តែ​ អ៊ី​ ចឹ​ង​អស់​ឥទ្ធិពល​ហើយ​ ។​ ខ្ញុំ​និយាយ​នេះ​ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​ទេ​ ព្រោះ​ព្រះ​អង្គ​ ធ្វើ​នយោបាយ​តាំងពី​មាន​កៅអី​រហូត​ ដល់​គ្មាន​កៅអី​សោះ​ ។​ ពី​មុន​តាម​ស៊ី​ កេរ​សម្ដេចព្រះ​វររាជ​បិតា​ឥឡូវ​ចង់​មក​ស៊ី​កេរ​ព្រះ​អនុជ​យ៉ាងម៉េច​សុំ​ប៉ុណ្ណឹង​បាន​ ទេ​ឱ្យ​ចេះ​ឈរ​លើ​ខ្លួនឯង​បាន​ទេ​”​។​

​សម្ដេច​តេ​ជោ​ថ្លែង​ថា​ “​ខ្ញុំ​បាន​ស្គាល់​ ព្រះមហាក្សត្រ​ជាទី​សក្ការៈ​របស់​យើង​ បម្រើ​ព្រះ​អង្គ​ដង្ហែ​តាម​ព្រះ​អង្គ​១១​ឆ្នាំ​ ហើយ​គិត​មក​ដល់​ពេល​នេះ​ ហេតុ​អ្វី​បាន​ ជា​យក​បញ្ហា​ហ្នឹង​លេងសើច​ជាមួយ​បញ្ហា​ ព្រំដែន​របស់​ប្រទេស​ជាតិ​ហើយៗ​មក​ យក​ព្រះមហាក្សត្រ​មក​លេងសើច​ទៀត​ ជា​រឿង​មិន​សាមញ្ញ​ហើយ​កាន់តែ​ជា​រឿង​មិនធម្មតា​ជាមួយ​ហ្នឹង​យុវជន​ទៀត​ ។​ រឿង​នេះ​ជា​រឿង​ជាតិ​ សូមកុំ​យក​ព្រះ​មហា​ ក្សត្រ​មក​ប្រឡាក់ប្រឡូស​ ។​ ខ្ញុំ​និយាយ​ នេះ​ដើម្បី​មនុស្ស​មួយ​ចំនួន​មិន​បាន​ មើល​ទូរទស្សន៍​មិន​បាន​មើល​សេចក្ដីថ្លែងការណ៍​ហើយ​ភាន់ច្រឡំ​ចំពោះ​ព្រះរាជ​ កាយវិការ​របស់​ព្រះមហាក្សត្រ​ជាទី​ សក្ការៈ​របស់​យើង​បានជា​ខ្ញុំ​ត្រូវ​ជូន​សារ​ នេះ​មួយ​ឱ្យ​ស្ដាប់​សម្រាប់​ប្រទេស​យើង​ ទាំងមូល​ ។​ ជាមួយនឹង​ការ​ការពារ​រាជា​ និយម​ការពារ​រាជបល្ល័ង្ក​ការពារ​ព្រះ​មហា​ ក្សត្រ​ ទើប​ខ្ញុំ​និយាយ​បញ្ហា​នេះ​ ។​ ខ្ញុំ​ខូច​ ភ្នែក​ម្ខាង​ដោយសារ​តែ​រាជា​និយម​ដោយ​ សារ​តែ​រាជបល្ល័ង្គ​ដោយសារ​តែ​ព្រះ​មហា​ ក្សត្រ​ ។​ សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​ បើ​ព្រះករុណា​ព្រះមហាក្សត្រ​ត្រូវការ​ទោះ​ ជា​ម៉ោង​២​ម៉ោង​៣​យប់​ក្នុង​ឋានៈ​ខ្ញុំ​ជា​ នាយក​រដ្ឋមន្ដ្រី​អម​ដោយ​ឧបនាយក​រដ្ឋ​ មន្ដ្រី​ហើយ​បើ​ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ កោះហៅ​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋ​ សភា​ទៅ​ចូល​គាល់​ទាំង​យប់​គឺ​ត្រូវ​ចូល​ គាល់​ទាំង​យប់​ ឯ​រឿង​ឱ្យ​ព្រះ​អង្គ​ហៅ​ ប្រធាន​បក្សនយោបាយ​នានា​ចូល​ទៅ​ដោះស្រាយ​បញ្ហា​គឺ​អត់​ទេ​ ។​ ខ្ញុំ​ស្គាល់​​ខ្លាំង​ ណាស់​នូវ​ព្រះរាជ​កាយវិការ​របស់​ព្រះ​ មហាក្សត្រ​ជាទី​សក្ការៈ​អ៊ី​ុ​ចឹ​ង​ខ្ញុំ​ត្រូវការ​ ពារ​បើ​ទោះបីជា​សម្ដេចក្រុមព្រះ​ជា​ព្រះ​ រៀម​របស់​ព្រះមហាក្សត្រ​ក៏​ដោយ​ចុះ​”​ ។​

​សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ ប្រធាន​ឧត្ដម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​និង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ ប៉ិច​បាន​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ ថា​ ព្រះ​អង្គ​ឮ​ថា​ព្រះករុណា​ ព្រះមហាក្សត្រ​ គ្រោង​នឹង​កោះ​អញ្ជើញ​មេដឹកនាំ​គណ​ បក្ស​ធំៗ​៣​មក​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ ព្រោះ​បញ្ហា​ព្រំដែន​សព្វថ្ងៃ​កំពុង​តែ​ត្រូវ​ បាន​គេ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការ​បោះ​ បង្គោលព្រំ​ដែនកម្ពុជា​ និង​វៀតណាម​។​

​នៅ​ក្នុង​សេចក្ដី​បដិសេធ​ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រសួង​ព្រះ​បរម​រាជ​ វាំង​បាន​បង្ហាញ​ថា​ ព្រះករុណា​ព្រះ​មហា​ ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​ គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​អង្គ​ពុំ​ មាន​ព្រះរាជ​តម្រិះ​ឬ​ព្រះរាជ​ឱង្ការ​ឬ​មាន​ផែនការ​កោះហៅ​មេដឹកនាំ​គណបក្ស​ធំៗ​ ទាំង​៣​មក​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​ ឡើយ​ ។​ បើ​មាន​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ សំខាន់ៗ​ទាក់ទង​នឹង​ប្រទេស​ជាតិ​នោះ​ព្រះករុណា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​ គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​អង្គ​នឹង​ពិគ្រោះ​យោបល់​ជាមួយ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​នីតិ​ ប្រតិបត្ដិ​ហើយ​ព្រះ​អង្គ​ក៏​មិន​មាន​ទម្លាប់​ពិគ្រោះ​ជាមួយ​គណបក្ស​នយោបាយ​ ឡើយ​ ៕​ ហេង​ សូ​រិ​យា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print