រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ ប្រាសាទ​ចាប់​រថយន្ដ​ដឹកឈើ​ក្រ​ញូ​ង​បាត់​ឈើ​អស់​ពាក់កណ្ដាល​(មានវីដេអូ)

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ​ ៖​ តាម​ប្រភព​ ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ ត្រ​ញំ​ប្រាសាទ​ដែល​បាន​ចុះ​សហការ​ចាប់​ រថយន្ដ​ដឹកឈើ​ក្រ​ញូ​ង​ជាមួយ​មន្ដ្រី​រដ្ឋ​ បាល​ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បង្ហើប​ឱ្យ​ដឹង​ថា​ ឈើ​ក្រ​ញូ​ង​ជាង​ពាក់កណ្ដាល​នៅ​ក្នុង​រថយន្ដ​ដែល​បាន​ចាប់​នោះ​មានការ​បាត់បង់​ ជាង​ពាក់កណ្ដាល​ដោយ​គេ​សង្ស័យ​មន្ដ្រី​ រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ លួច​ស៊ីដាច់​ ។​

pennoun-1

​ប្រភព​ពី​មន្ដ្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ ទៀត​ថា​ ឈើ​ក្រ​ញូ​ង​ដែល​បាន​ចាប់​នោះ​ មាន​ចំនួន​៦៥​ដុំ​ ទម្ងន់​១.១៤៨​គីឡូក្រាម​ តែ​មក​ដល់​ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ចំនួន​ឈើ​ក្រ​ញូ​ង​ខាងលើ​នេះ​នៅ​សល់​តែ​ ៣១​ដុំ​ ស្មើនឹង​៦២៥​គីឡូក្រាម​ប៉ុណ្ណោះ​។​ ដូច្នេះ​បាន​បាត់បង់​អស់​ចំនួន​៣៤​ដុំ​ស្មើ​ និង​៦២៥​គីឡូក្រាម​ ។​

​ទាក់ទិន​និង​ព័ត៌មាន​នេះ​លោក​ សុង​ បញ្ញា​ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ ប្រាសាទ​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​នេះ​ ព្រោះថា​តួលេខ​ ចំនួន​ឈើ​មាន​២​រថយន្ដ​ក៏​ថា​បាន​ ពីព្រោះ​ នៅ​ថ្ងៃ​ចាប់​រថយន្ដ​ដឹកឈើ​ក្រ​ញូ​ង​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​នៅ​ជួបជុំ​គ្នា​ ទាំងអស់​និង​ពិនិត្យ​ឃើញ​ឈើ​ក្រ​ញូ​ង​តែ​ ៣១​ដុំ​ស្មើនឹង​៦២៥​គីឡូ​ ដូច្នេះ​ពុំ​មានការ​ បាត់បង់​អ្វី​នោះ​ទេ​ ។​

​ដោយឡែក​លោក​ ញ៉ែ​ម​ ណាយ​វ៉ា​ន់​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ ប្រាសាទ​មិន​អាច​រក​ការ​ពន្យល់​បាន​ទេ​ ខណៈ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​លើក​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៥​ ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ភូមិ​ព្រះ​ចំបក់​ ឃុំ​អូរ​ស្វាយ​ ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដឧត្ដរមានជ័យ​ កម្លាំង​ សមត្ថកិច្ច​ចម្រុះ​ស្រុក​បាន​សហការ​ជា​ មួយ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ចាប់​រថយន្ដ​ឆ្លាម​មួយ​ គ្រឿង​ដែល​បាន​ផ្ទុក​ឈើ​ក្រ​ញូ​ង​ពេញ​ក្នុង​ រថយន្ដ​។​ រថយន្ដ​ដែល​កម្លាំង​សមត្ថកិច្ច​ បង្ក្រាប​បាន​ម៉ាក​កាម​រី​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-5129​ ហើយ​ បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ​ វ៉ា​ន់​ សម្បត្ដិ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់​ នៅ​ភូមិ​ឃ្លាំង​កណ្ដាល​ ឃុំ​ត្រ​ញំ​ង​ប្រិ​យ៍​ ស្រុក​អន្លង់​វែង​ ហើយ​គេ​បានដឹង​ថា​ ម្ចាស់​កម្ម​សិទ្ធ​រថយន្ដ​ឈ្មោះ​ អ៊ុ​ង​ រស់​ រស់នៅ​ភូមិ​អូរ​ចិញ្ចៀន​ ឃុំ​-​ស្រុក​អន្លង​ វែង​ ។​ ចំណែក​ឈើ​ដែល​សមត្ថកិច្ច​ បង្ក្រាប​បាន​នៅ​ក្នុង​រថយន្ដ​គឺ​ឈ្មួញ​ទិញ​ពី​ ឈ្មោះ​ ខុ​ម​ ជឿន​ រស់នៅ​ភូមិ​-​ឃុំ​អូរ​ ស្វាយ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ។​

​នៅ​ថ្ងៃ​ឃាត់​រថយន្ដ​ដឹក​បទល្មើស​ឈើ​ ប្រណិត​នេះ​សមត្ថកិច្ច​ពិសេស​រដ្ឋបាល​ ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ហាក់​លាក់​ លៀម​តួលេខ​ចំនួន​ឈើ​ដល់​អ្នក​យក​ព័ត៌មាន​ ។​ តែ​យ៉ាងណា​ពេល​នេះ​បែក​មេ​ ក្រ​ម៉ី​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ថា​ ក្រុម​មន្ដ្រី​រដ្ឋបាល​ ព្រៃឈើ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​លួច​ឈើ​ ដែល​ចាប់​បាន​ជាង​ពាក់កណ្ដាល​ដោយ​ គេ​សង្ស័យ​យក​ទៅ​លក់​ចែក​លុយ​គ្នា​ ចាយ​លេង​ ៕​ ប៉ែន​ នួន​

pennoun

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print