បុរសម្នាក់ចងក.សម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ដើរអូតជាមេធាវីបានចង.កនឹងខោខ្លួនឯងក្នុងបន្ទបឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយមិនដឹងមូលហេតុកាលពីវេម៉ោង៨និង២៤នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ឃុំខ្លួននគរបាលក្រុងប៉ោយប៉ែត។

...

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា  សាន់ ហៅហូរ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបន្តថា ជនសង្ស័យខាងលើត្រូវចាប់ខ្លួនករណីដើរនិយាយថា ខ្លួនជាមេធាវីឆបោកប្រជាពលរដ្ឋ ហើយតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទើបសមត្ថកិច្ចឈានទៅចាប់ខ្លួនកាលពីម៉ោង៤និង៣៥នាទីរសៀលថ្ងៃដដែលនៅក្រុងប៉ោយប៉ែតយកមកឃុំខ្លួនបណ្ដោះអាសន្ននៅបន្ទប់ឃុំខ្លួនកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

ប្រភពបន្តទៀតថា ដោយការឃុំខ្លួននេះកម្លាំងនគរបាលប្រចាំការណ៍បានដោះអាវចេញនៅសល់តែខោវែងលុះនៅម៉ោងកើតហេតុកម្លាំងនគរបាលបានឃើញជនសង្ស័យចង.កនិងខោខ្លួនឯងទៅនឹងជញ្ជាំងទ្វារបន្ទប់ខាងមុខ កម្លាំងប្រចាំការណ៍ឃើញជួយសង្គ្រោះភ្លាមៗ តែមិនទាន់ក៏ដាច់ខ្សល់ស្លាប់តែម្ដង។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកក្នុងវត្តបាលិលេយ្យ ដើម្បីប្រគល់ឲ្យសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋលើកឡើងថា កាស្លាប់រ​បស់ជនសង្ស័យគឺមានការធ្វេសប្រហែសពីសំណាក់សមត្ថកិច្ច ព្រោះការឃុំខ្លួនជនសង្ស័យត្រូវយករបស់ចេញពីខ្លួនឲ្យអស់ បន្សល់ទុកតែខោខ្លីប៉ុណ្ណោះ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ វណ្ណា 

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print