អ្នកវិនិយោគ​ផ្នែកអចលនទ្រព្យ​នៅតំបន់អាស៊ី​ផ្អាកការ​វិនិយោគ​មុនពេល​ការធ្វើ​ប្រជាមតិ​របស់អង់គ្លេស​​​​

ចែករំលែក៖

មុន​ពេល​ធ្វើប្រជាមតិ​នៅក្នុង​ខែ​មិថុនា​ ដែល​អង់គ្លេស​នឹង​ចាកចេញពី​សមាជិក​​សហភាពអឺរ៉ុប​នោះ អ្នក​វិនិយោគ​នៅ​អាស៊ីជាច្រើន​បានមើលឃើញថា ទីផ្សារ​អចលនទ្រព្យ​​របស់អង់គ្លេស​នឹង​ផ្អាក​ជា​បណ្ណោះអាសន្ន​។​

...

លោក David Green Morgan នាយក​ស្រាវជ្រាវទីផ្សារ​​សកលរបស់ក្រុមហ៊ុន​ JLL ​បាន​មានប្រសាសន៍ថា មិនមែនជាការឈប់វិនិយោគនោះទេ ប៉ុន្តែ​គ្រាន់តែ​ការវិនិយោគត្រូវ​បាន​កាត់បន្ថយ​ក្នុងរយៈពេល ៣​ខែ​ដំបូង​ក្នុងឆ្នាំ​២០១៦ បើធៀបនឹងការ​វិនិយោគ​កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ​មុន​។​​​

ដោយយោងទៅតាម​តួលេខ​ដែលផ្តល់ដោយក្រុមហ៊ុន JLL ទំហំ​នៃ​ប្រតិបត្តិការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អង់គ្លេស​មាន​ចំនួន ១០,៤​ពាន់លាន​ផោន(១៤,៨៣​ពាន់លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក)​ នៅក្នុងត្រីមាសទី​១​នៃឆ្នាំ​២០១៦ ពោលគឺធ្លាក់ចុះ​ ១៥,៤​ពាន់លាន​ផោន​ក្នុងរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន​។ ស្រដៀងគ្នា​នេះដែរ ទីផ្សា​រពាណិជ្ជកម្ម​ត្រូវបានគេមើលឃើញ​ថា​ទំហំ​នៃប្រតិបត្តិ​ការ​ធ្លាក់ចុះ​​ចំនួន ៣៥​ភាគរយ​។

លោក Green Morgan បាន​បន្ថែមទៀតថា មានការព្រួយបារម្ភ​ពីភាគី​អ្នកទិញ និង​អ្នកលក់​ ពីព្រោះថា ​វាមិនទាន់មានភាពច្បាស់លាស់ថាតើ ការ​ចាកចេញ​របស់អង់គ្លេស​មានន័យ​យ៉ាង​ដូច​ម្តេច​ចំពោះ​សេដ្ឋកិច្ច​អង់គ្លេស​ វា​មានភាពស្មុគស្មាញ​យ៉ាងខ្លាំង​ថា អ្ន​កមិនអាច​​ប្រថុយ​ទៅលើអ្វី ដែល​វានឹង​កើតឡើង​នោះទេ ហើយភាពមិន​ច្បាស់លាស់នេះហើយ ដែល​អ្នក​វិនិយោគ​មិន​ចូល​ចិត្ត​បំផុត​។

ចាប់​តាំងពីមានការប្រកាសធ្វើ​ប្រជាមតិ​ម​ក​ មានការលើកឡើងថា អ្នក​ធ្វើ​ប្រជាមតិ​នៅតែ​​​ស្រពេចស្រពឹល​ថា តើ​អង់គ្លេសគួរតែ​ចាកចេញពី​សហភាពអឺរ៉ុប ឬយ៉ាងណា? ហើយ​អ្នក​វិភាគ​បាន​ប្រកាសជាថ្មី​ចំពោះ​ការ​ចាកចេញរបស់អង់គ្លេស​ថា នឹង​អាច​បង្ក​ភាព​ភ័យ​ខ្លាច​​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​អង់គ្លេស​។ លោក​ស្រី​ Christine Lagarde  ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​ព្រមានផងដែរថា ការចាកចេញនេះ​នឹង​បង្ក​នូវ​ហានិភ័យដល់​សេដ្ឋកិច្ច​សាកល​លោក​។​​ ​

នេះ​បង្កឱ្យមាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​វិនិយោគ​។ ដោយយោងទៅតាម​ក្រុមហ៊ុន​វិនិយោគ CBRE បានឱ្យដឹងថា អ្នក​វិនិយោគ​នាពេលបច្ចុប្បន្ននេះ​​កំពុងតែ​រង់ចាំ​មើល នៅពេលដែលមានភាព​​មិនច្បាស់លាស់​ពីការ​ចាកចេញរបស់អង់គ្លេស​នេះ។​ ​

ក្រុមហ៊ុន​ពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ​ Kinght Frank បានបញ្ជាក់​ថា ការធ្លាក់ចុះ​នៃ​សកម្មភាព​អចលនទ្រព្យ​របស់អង់គ្លេស​នឹងកាន់តែមាន ​ខណៈដែល​ថ្ងៃ​នៃកា​រធ្វើប្រជាមតិកាន់តែខិត​ជិត​មកដល់​។

ខណៈដែល​ទីផ្សារ​នេះកាន់តែ​ស្ងៀមស្ងាត់​នោះ អ្នក​វិភាគ​បានឱ្យដឹងថា ប្រាក់​របស់​អ្នក​ទិញ​​កាន់តែ​ថយ​ចំពោះ​ទីផ្សារនៅ​​អង់គ្លេស​​​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print