ផ្ទះប្រជាពលរដ្ឋ១៤៩ខ្នងក្នុងស្រុកចំនួន២ ខេត្តកំពង់ឆ្នាំង បានបាក់និងរលំ ដោយសារខ្យល់កន្រ្តាក់បោកបក់ចំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លំនៅស្ថានប្រជាពលរដ្ឋនៅស្រុកចំនួន២ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានរងនូវផលប៉ះពាល់ដោយសារបាតុភូតធម្មជាតិនៃគ្រោះមហន្តរាយ

...
ខ្យល់កន្រ្តាក់ ដែលបានបោកបក់ចំ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៤៩ខ្នងបានរលំ និងប៉ើងរបើកដំបូល កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី បានឲ្យដឹងថា ចំពោះករណីខ្យល់កន្ត្រាក់យ៉ាងខ្លាំងនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្កឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤៩ខ្នងបានដួលរលំនិងប៉ើងដំបូលស្ថិតនៅស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ ។ ក្នុងនោះស្រុកកំពង់ត្រឡាចមានផ្ទះប្រជាពលរដ្ឋចំនួន៨១ខ្នងបានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ៦១ខ្នងក្នុងនោះដួលរលំ និង២៣ខ្នងប៉ើងដំបូលចំនួន ដែលភាគច្រើនស្ថិតនៅឃុំលង្វែក និង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ។ ចំណែកឯស្រុកសាមគ្គីមានជ័យ ករណីខ្យល់កន្ត្រាក់បានធ្វើឲ្យខូចខាត ផ្ទះប្រជាពលរដ្ឋ ចំនួន៦៥ខ្នងបានរងផលប៉ះពាល់យ៉ាងខ្លាំង ។ ក្នុងនោះ៥ខ្នងដួលរលំ និង៦០ខ្នងទៀតប៉ើងដំបូល។

ជាមួយគ្នានេះ ដំបូលសាលារៀនក៏រងការខូចខាតផងដែរក្នុងគ្រោះធម្មជាតិមួយនេះ ហើយគ្រោះមហន្តរាយខ្យល់កន្រ្តាក់នេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ៕

13450707_627602277394623_3120765491461206489_n

13453001_2062665280624753_712646669_o

13461016_2062665210624760_1449408270_o

13499423_2062665263958088_1787234021_o

13499558_2062665217291426_44188862_o

13499862_2062665223958092_590016679_o

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print