ពិតជាលំបាកធ្ងន់ធ្ងរណាស់ដល់ស្ត្រីឆ្លងទន្លេមិនកើត​ ហើយនៅឆ្ងាយពីគ្រូពេទ្យ

ចែករំលែក៖

ខេត្តក្រចេះ៖​ គ្រប់បុត្រធីតារួមទាំងស្វាមីផងដែរ​ គួរយល់ពីអារម្មណ៍មួយនេះ​ ពិតជាលំបាកធ្ងន់ធ្ងរណាស់ដល់ស្ត្រីជាភរិយា​ ជាម្តាយឆ្លងទន្លេមិនរួច​ ហើយនៅឆ្ងាយពីគ្រូពេទ្យ​ តើគាត់នឹងទ្រាំតស៊ូដល់កម្រិតណា?

...
ជាក់ស្តែងកាលពីថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៦​ នៅភូមិស្រែថ្មាយ​ ឃុំកំពង់ចាម​ ស្រុកសំបូរ​ ខេត្តក្រចេះ​ មានករណីស្ត្រីម្នាក់ឆ្លងទន្លេមិនរួចដោយមានផលពិបាកយ៉ាងធ្ងន់ធ្ងរពីព្រោះមណ្ឌលសុខភាពនៅឆ្ងាយ ផ្លូវថ្នល់មិនអំណោយផលក្នុងការសម្រាប់ធ្វើដំណើរ​ ម្យ៉ាងវិញទៀតភាពក្រីក្រសម្រាប់ពួកគាត់ក៏ដុនដាបខ្លាំងណាស់ដែរ។​

នៅពេលនេះគេឃើញកម្លាំងយុវជនយើងបានសម្រេចជួយសែងស្ត្រីនេះដោយអង្រឹងឆ្ពោះទៅមណ្ឌលសុខភាពដែរមានចំងាយប្រជិត១០គីឡូម៉ែត្រនឹងមានឆ្លងទូកទៀតមិនដឹងថាទៅដល់យ៉ាងណាយើងមិនទាន់ដឹងទេ​ សូមតាមដានបន្តរទៀតពិព្រោះគាត់មិនមានថវិការគ្រប់គ្រាន់ទេ​ សង្ឃឹមថា​ អាជ្ញាធរ​ ដែនដីបានដឹងករណីនេះមេត្តាជួយដោយមធ្យោបាយណាដល់គាត់ផង៕​

image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print