ភ្នំពេញ. នៅថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២.០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹមសុីថា បានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខជនសង្ស័យឈ្មោះ TIAN HENG WEI ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនលេខ EH19311219 ដែលសង្ស័យករណី បង្ខាំងជម្រិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
ក្នុងនោះសមត្ថកិច្ចបានចុះពិនិត្យឃើញទូកដែកម៉ាក GOLDEN MODEL GD-110 ពណ៌ទឹកប្រាក់រកឃើញសម្ភារៈដូចខាងក្រោម៖
-កាំភ្លើងម៉ាក 20RAKI M906-T ពណ៌ខ្មៅ លេខ 2204170 ចំនួន ១, បង់កាំភ្លើងចំនួន០១ និងគ្រាប់កាំភ្លើងចំនួន ០៦ គ្រាប់
-កាំភ្លើងម៉ាក Lock 30 ពណ៌ខ្មៅលេខ TWT886 ចំនួន ០១ ,បង់កាំភ្លើងចំនួន ០១ និងគ្រាប់កាំភ្លើងចំនួន ១០ គ្រាប់
-លិខិតឆ្លងដែនចិនចំនួន ០៤ក្បាលដែលមាន ១-ឈ្មោះ XU PAN PAN លេខ EJ2703940, ២-ឈ្មោះ TIAN HENG WEI លេខ EH1931219 ,៣-ឈ្មោះ MIAO QIAN LONG លេខEJ6164745 , ៤-ឈ្មោះ ZHU XINYU លេខ EJ9709133
-ប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកគត់។
-បញ្ចប់នៅវេលាម៉ោង១២:១៥នាទីថ្ងៃខែឆ្នាំដដែល។
បច្បុន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ