ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារកម្រិតខ្ពស់នាពេលដ៏ខ្លីខាងមុខនេះ មានគោលបំណងរឹតចំណងទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសស្វីស និង ប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសជុំវិញកិច្ចសហប្រតិបត្តិការកំណែទម្រង់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កំណែទម្រង់នេះ ពង្រឹងគណនេយ្យភាព ប្រជាធិបតេយ្យ ពង្រឹងសមត្ថភាព និងប្រព័ន្ធរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។ ការពង្រឹងសមត្ថភាពនៅថ្នាក់ស្រុក ក្រុង ឃុំ នឹងនាំឲ្យការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរឡើងក៏ដូចជាជម្រុញការចូលរួមពីប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងការគោរពសិទ្ធិមនុស្ស ។
ប្រកាសព័ត៌មានដដែលបានបន្តថា ដោយសារតែកំណែទម្រង់នេះ មានសារៈសំខាន់សម្រាប់ការលើកកម្ពស់សុខសន្តិភាព និងបរិយាប័ន្នភាពក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយសមធម៌ក្នុងប្រទេសកម្ពុជា ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (ដែលហៅកាត់ថាSDC) រួមគ្នាជាមួយសហភាពអឺរ៉ុប និងប្រទេសស៊ុយអែតបានផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាកំណែទម្រង់អភិបាលកិច្ចស្នូលមួយរបស់រដ្ឋាភិបាលតាំងតែពីឆ្នាំ២០១៣មក ។
គួរបញ្ជាក់ថា លោក ឌីឌីអ៊រ បាក់ខាតធឺ (Didier Burkhalter) សមាជិកក្រុមប្រឹក្សាសហព័ន្ធ(សមាជិកក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី) និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋាភិបាលសហភាពស្វីស និងទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសកម្ពុជានេះ ៕
ដោយ៖ ហេង សូរិយា