សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចប្រទេសស្វីស៦ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

...
និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីស រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទ២៥ ខែមិថុនា ឆ្នាំ២០១៦ ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារកម្រិតខ្ពស់នាពេលដ៏ខ្លីខាងមុខនេះ មានគោលបំណងរឹតចំណងទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសស្វីស និង ប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសជុំវិញកិច្ចសហប្រតិបត្តិការកំណែទម្រង់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កំណែទម្រង់នេះ ពង្រឹងគណនេយ្យភាព ប្រជាធិបតេយ្យ ពង្រឹងសមត្ថភាព និងប្រព័ន្ធរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។ ការពង្រឹងសមត្ថភាពនៅថ្នាក់ស្រុក ក្រុង ឃុំ នឹងនាំឲ្យការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរឡើងក៏ដូចជាជម្រុញការចូលរួមពីប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងការគោរពសិទ្ធិមនុស្ស ។

ប្រកាសព័ត៌មានដដែលបានបន្តថា ដោយសារតែកំណែទម្រង់នេះ មានសារៈសំខាន់សម្រាប់ការលើកកម្ពស់សុខសន្តិភាព និងបរិយាប័ន្នភាពក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយសមធម៌ក្នុងប្រទេសកម្ពុជា ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (ដែលហៅកាត់ថាSDC) រួមគ្នាជាមួយសហភាពអឺរ៉ុប និងប្រទេសស៊ុយអែតបានផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាកំណែទម្រង់អភិបាលកិច្ចស្នូលមួយរបស់រដ្ឋាភិបាលតាំងតែពីឆ្នាំ២០១៣មក ។

ប្រភពបានបន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់នូវការយល់ដឹងស៊ីជម្រៅពីការអនុវត្តលទ្ធិប្រជាធិបតេយ្យពីថ្នាក់មូលដ្ឋាន និងប្រព័ន្ធអភិបាលកិច្ចតាមបែបវិមជ្ឈការរបស់ប្រទេសនេះ។ គណៈប្រតិភូនឹងមានឱកាសមើលឃើញផ្ទាល់ភ្នែកនូវការអនុវត្តកិច្ចការនយោបាយ និងរដ្ឋបាលក្នុងប្រទេសស្វីស ក៏ដូចជាប្រព័ន្ធសភា និងប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនេះ។ គណៈប្រតិភូនឹងស្វែងយល់ផងដែរពីលក្ខណៈនៃលិទ្ធិប្រជាធិបតេយ្យបែបកុងសង់ស៊ីសរបស់ប្រទេសស្វីស ជាពិសេសការចែករំលែកអំណាចនយោបាយក៏ដូចជានឹងជួបជាមួយនឹងតំណាងមកពីរដ្ឋាភិបាលទាំងបីកម្រិតរបស់ប្រទេសស្វីសផងដែរ ពោលគឺកម្រិតក្រុង កម្រិត ខេត្ត និងកម្រិតសហព័ន្ធ។ មានការលើកស្នើឲ្យមានការរៀបចំការពិភាក្សាពិសេសផ្តោតលើវិមជ្ឈការ ការងារអប់រំ និងមជ្ឈការសារពើពន្ធក្នុងគោលបំណងផ្តល់ជាធាតុចូលសំខាន់ៗដែលជាប្រយោជន៍សម្រាប់គម្រោងផែនការធ្វើវិមជ្ឈការ សេវាសាធារណៈរបស់ប្រទេសកម្ពុជាដែលជាសមាសភាគសំខាន់មួយនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់ប្រទេសនេះ។

គួរបញ្ជាក់ថា លោក ឌីឌីអ៊រ បាក់ខាតធឺ (Didier Burkhalter) សមាជិកក្រុមប្រឹក្សាសហព័ន្ធ(សមាជិកក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី) និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋាភិបាលសហភាពស្វីស និងទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសកម្ពុជានេះ ៕

awa

awa-1

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print