ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី
...
ដឹកនាំដោយលោក រស់ ហេង ប្រធានកិត្តិយសអនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីខ្យល់កន្រ្ទាក់ចំនួន ២គ្រួសារ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិ តាសែងជើង ឃុំរណសិរ្យ ស្រុកសង្គមថ្មី។
ក្នុងឱកាសនោះលោកប្រធានកិត្តិយសអនុសាខាបានសំដែងនូវការសោកស្តាយជាមួយបងប្អូនចំពោះការខូចខាតទ្រព្យសម្បត្តិ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងនាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១ យួរ ទឹកស៊ីអីុវ ១ ខោអាវ ២ កញ្ចប់ និងថវិកា ៤០,០០០រៀល៕
ដោយ៖ រស្មី
...