លោក រស់ ហេង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីខ្យល់កន្រ្ទាក់ចំនួន ២គ្រួសារនៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី

...
ដឹកនាំដោយលោក រស់ ហេង ប្រធានកិត្តិយសអនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីខ្យល់កន្រ្ទាក់ចំនួន ២គ្រួសារ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិ តាសែងជើង ឃុំរណសិរ្យ ស្រុកសង្គមថ្មី។

ក្នុងឱកាសនោះលោកប្រធានកិត្តិយសអនុសាខាបានសំដែងនូវការសោកស្តាយជាមួយបងប្អូនចំពោះការខូចខាតទ្រព្យសម្បត្តិ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងនាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១ យួរ ទឹកស៊ីអីុវ ១ ខោអាវ ២ កញ្ចប់ និងថវិកា ៤០,០០០រៀល៕

1 (3)

1 (1)

1 (2)

1 (4)

ដោយ៖ រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print