ខ្សែការពារ Martinez របស់ Man Utd ទទួលការវះកាត់បាក់ឆ្អឹងជើងដោយជោគជ័យ

ចែករំលែក៖

ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា គាត់បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីត្រូវបានខកខានការបង្ហាញខ្លួនសម្រាប់រដូវកាលដែលនៅសេសសល់ ដោយសារតែឆ្អឹងជើងបាក់។

 Martinez ដែលបានបង្ហាញខ្លួន៤៥លើកសម្រាប់ក្លិប Man Utd នៅរដូវកាលនេះក្នុងគ្រប់ការប្រកួតទាំងអស់នោះ ត្រូវបានប្តូរចេញពីទីលាន អំឡុងពេលក្រុមប្រកួតស្មើ ជាមួយ Sevilla ក្នុងក្របខ័ណ្ឌ Europa League

នៅក្នុងការបង្ហោះនៅលើ Instagram ខ្សែការពារ Martinez បាននិយាយថា ការវះកាត់ដំណើរការល្អ ហើយថាឥឡូវនេះគាត់កំពុងផ្តោតលើការជាសះស្បើយឡើងវិញ។

 របួសរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ចំពេលដែលក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងរកការពង្រឹងចំណាត់ថ្នាក់លេខ៣នៅ Premier League, ដណ្តើមបានពានរង្វាន់ Europa League និង FA Cup

 សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមបិសាចក្រហមគឺនៅរាត្រីថ្ងៃព្រហស្បតិ៍នេះនឹងត្រូវប៉ះ Sevilla ជើងទី២ពានរង្វាន់ Europa League វគ្គ១/៤ផ្តាច់ព្រ័ត្រ និងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃទី២៣ មេសា ក្នុងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print