ប្រជ្រៀតគ្នានៅយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់

ចែករំលែក៖

ការរត់ជាន់គ្នាបានកើតឡើងនៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន ខណៈដែលមនុស្សរាប់រយនាក់បានចោមរោមទទួលជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលរៀបចំដោយឈ្មួញ។

មន្ត្រីសន្តិសុខម្នាក់ជាមួយកងកម្លាំង Houthi ដែលគ្រប់គ្រងរដ្ឋធានី Sanaa បានប្រាប់ AFP ថា យ៉ាងហោចណាស់មានមនុស្ស៨៥ នាក់បានស្លាប់ និងជាង៣២២នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាកាលពីថ្ងៃទី ១៩ ខែមេសា ។
លោក Abdul-Khaleq al-Ajri អ្នកនាំពាក្យសេវាមហាផ្ទៃរបស់ Houthi បាននិយាយថា “អ្វីដែលបានកើតឡើងនៅយប់នេះគឺជាឧបទ្ទវហេតុដ៏សោកសៅ និងឈឺចាប់ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប្រជ្រៀតជាន់លើគ្នាក្នុងពេលឈ្មួញមួយចំនួនបានចែកចាយលុយដោយខ្លួនឯងដោយគ្មានការសម្របសម្រួលជាមួយអាជ្ញាធរក្នុងតំបន់។ ”
ការចែកប្រាក់នេះបានធ្វើឡើងមុនថ្ងៃបុណ្យ Eid al-Fitr ដែលជាការបញ្ចប់ខែពិសិដ្ឋរបស់មូស្លីមនៃខែរ៉ាម៉ាឌន។
សាក្សីបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ក្រុម Houthis បានបាញ់ទៅលើអាកាសដើម្បីគ្រប់គ្រងហ្វូងមនុស្ស ប៉ុន្តែវាហាក់ដូចជាថាគ្រាប់កាំភ្លើងបានប៉ះខ្សែភ្លើង និងបណ្តាលឱ្យមានការផ្ទុះ បានធ្វើឱ្យហ្វូងមនុស្សភ័យស្លន់ស្លោ ហើយចាប់ផ្តើមរត់។
បច្ចុប្បន្នឈ្មួញពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងការប្រជ្រៀតជាន់គ្នាត្រូវបានចាប់ខ្លួន ហើយក្រុមហ៊ូធីកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។
ប្រទេសយេម៉ែនមានជម្លោះចាប់តាំងពីចុងឆ្នាំ 2014 នៅពេលដែលកងកម្លាំង Houthi បានកាន់កាប់ខេត្តភាគខាងជើងជាច្រើន ដោយបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនចាកចេញពីរដ្ឋធានីសាណា។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនច្រើនជាងពីរភាគបីនៃប្រជាជនយេម៉ែនកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ មនុស្សជាង 21.7 លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ 2023 ៕ ដោយធីរីណា

...

រូប​ថត​ : BNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print