ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា គាត់បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីត្រូវបានខកខានការបង្ហាញខ្លួនសម្រាប់រដូវកាលដែលនៅសេសសល់ ដោយសារតែឆ្អឹងជើងបាក់។
Martinez ដែលបានបង្ហាញខ្លួន៤៥លើកសម្រាប់ក្លិប Man Utd នៅរដូវកាលនេះក្នុងគ្រប់ការប្រកួតទាំងអស់នោះ ត្រូវបានប្តូរចេញពីទីលាន អំឡុងពេលក្រុមប្រកួតស្មើ ២–២ ជាមួយ Sevilla ក្នុងក្របខ័ណ្ឌ Europa League ។
នៅក្នុងការបង្ហោះនៅលើ Instagram ខ្សែការពារ Martinez បាននិយាយថា ការវះកាត់ដំណើរការល្អ ហើយថាឥឡូវនេះគាត់កំពុងផ្តោតលើការជាសះស្បើយឡើងវិញ។
របួសរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ចំពេលដែលក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងរកការពង្រឹងចំណាត់ថ្នាក់លេខ៣នៅ Premier League, ដណ្តើមបានពានរង្វាន់ Europa League និង FA Cup ។
សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមបិសាចក្រហមគឺនៅរាត្រីថ្ងៃព្រហស្បតិ៍នេះនឹងត្រូវប៉ះ Sevilla ជើងទី២ពានរង្វាន់ Europa League វគ្គ១/៤ផ្តាច់ព្រ័ត្រ និងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃទី២៣ មេសា ក្នុងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ Reuters/CNA)