ម្ចាស់ក្លិប Aston Villa កំណត់ គោលដៅថានឹងឈ្នះពាន Champions League ក្នុងរយៈពេល១០ឆ្នាំ

ចែករំលែក៖

លោកDr Tony Xia ម្ចាស់ក្លិបថ្មី Aston Villa បានដាក់កំណត់ទិសដៅថានឹងឈ្នះ ជើងឯក Champions League នៅក្នុងរយៈ ពេល១០ឆ្នាំទៀត ។

...

ម្ចាស់ក្លិបថ្មីនេះបានទទួលជោគជ័យ ក្នុងការទិញ ក្លិបAston Villaក្នុងតម្លៃ៧៥លានផោនហើយបានកាន់កាប់ក្លិបជាផ្លូវការកាលពីថ្ងៃពុធសប្តាហ៏មុន។

លោកDr Tony Xiaដែលជាពាណិជ្ជករទើបតែមានវ័យ៣៩ឆ្នាំបានសន្យាថានឹង ផ្តល់ទឹកប្រាក់ច្រើនដល់គ្រូបង្វឹក Roberto Di Matteo ដើម្បីនាំយកក្លិបទៅកាន់ក្រប ខណ្ឌកំពូលរបស់អង់គ្លេសវិញ ។

គ្រូបង្វឹក Roberto di Matteoបានថ្លែងថា គាត់ត្រូវតែទិញកីឡាករដែលមានលក្ខណៈ សម្បត្តិត្រឹមត្រូវប្រសិនបើចង់កសាងក្រុម Aston Villa ឡើងវិញហើយអាចវិលត្រឡប់ មកកាន់អង់គ្លេស Premier League ។

ចំណែកលោក Dr Tony Xia ក៏បាន បង្ហាញពីមហិច្ឆតាបន្ថែមទៀតថា “ក្នុង រយៈពេល៥ឆ្នាំ ឬច្រើនជាងនេះ ក្លិបរបស់យើងនឹងអាចល្បីល្បាញដូចជាក្លិប Real Madridនិង Barcelona”៕

13472281_1137447046311755_162086445_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print