ស្រវឹងស្រាបើកឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោគជាំ បានបើករថយន្តឡិចស៊ីស៤៧០ ក្នុងល្បឿនលឿនរេចង្កូតជ្រុលបុក

...
ដើមឈើ១ដើមរលើងបាក់ និងរបងថ្មក្រុមហ៊ុនស្រាសាច់ដុំអិចអូបានធ្លាយពីម្ខាងទៅម្ខាង និងម៉ូតូ១គ្រឿងផងដែរបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារហុងលីអុង ជាប់នឹងរបងស្រាសាច់ដុំអិចអូ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស៤៧០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2C-3322 បើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជោគជាំ បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកដើមឈើបណ្តាលឱ្យរលើងទាំងឬស បាក់១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនបានទៅបុកម៉ូតូវីវ៉ា១គ្រឿង និងរបងថ្មរបស់ក្រុមហ៊ុនស្រាអិចអូធ្លាយពីម្ខាងទៅម្ខាង តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

image

image

image

image

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print