ឃើញមនុស្សពួន ស្មានថាសត្វលើកកាំភ្លើងឆ្នៃបាញ់របួសជើងទាំងសងខាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បាក់ភ្លៅទាំង២ បន្ទាប់ពីត្រូវជនម្នាក់ទៀតបាញ់ ស្មានថាសត្វ

...

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិនិឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ ជៀវ សិត ភេទប្រុស អាយុ១៨ឆ្នាំ ជនបង្ករឈ្មោះ ហឹម រស់ ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិកើតហេតុខាងលើ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មនុស្ស3នាក់រួមទាំងជនរងគ្រោះ បានស្ពាយឈើគ្រញូង ចុះពីលើភ្នំ មកដល់ផ្លូវយុទ្ធសាស្រ្តក្នុងកន្លែងកើតហេតុ ស្ថិតនៅខាងជើងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពួកគេបានឃើញភ្លើងគូម របស់ជនបង្ក ស្មានថា សមត្ថកិច្ច ក៏នាំគ្នាពួន ដោយជនរងគ្រោះពួនម្នាក់ឯង ម្ខាងផ្លូវ ឯ២នាក់ទៀតពួនម្ខាងផ្លូវ លុះជនបង្កដើរមកដល់ ឃើញគុម្ពោតព្រៃរង្គើ ស្មានថាសត្វ ក៏បាញ់សំដៅតែម្តង ទើបដឹងថា មនុស្ស ពេលនោះ២នាក់ទៀតនៅម្ខាងផ្លូវ ក៏ស្ទុះទៅចាប់ជនបង្ក ដល់ឮជនរងគ្រោះស្រែកអូយៗ ក៏ស្ទុះទៅមើល និងនាំគ្នាយកជនរងគ្រោះទៅមន្ទីពេទ្យ ចំណែកជនបង្កគេចខ្លួនបាត់ ៕

ses-83

ses-1-82

ses-2-72

ដោយ៖ ប៉ែន នួន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print