បុរសម្នាក់ផឹកថ្នាំបំពុលធ្វើអត្តឃាតបានស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកូនៗប្រទះឃើញដេកបែកពពុះមាត់នៅលើផ្ទះក៏ប្រញាប់​ប្រញាល់​ដឹកបញ្ជូន

...
ទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលពេលទៅដល់ជនរងគ្រោះបានដាច់ខ្យល់​ស្លាប់ ។

ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ឹម ស្រ៊ិន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ។ ជនរងគ្រោះបែកពពុះមាត់ស្លាប់ដោយ​ដោយសារផឹកថ្នាំបំពុលធ្វើអត្តឃាត ពុំមានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ ។   ។

ប្រភពបន្តថា ជនរងគ្រោះរូបនេះជាមនុស្សញៀនស្រា ផឹករហូតវង្វេងស្មារតី ។​ លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពស្រវឹងស្រាឡើងទៅដេកនៅ​លើផ្ទះម្នាក់ឯងបាត់ទៅ រហូតដល់វេលាម៉ោងកើតហេតុកូនៗឡើងទៅលើផ្ទះក៏ប្រទះឃើញ​ជនរងគ្រោះប្រកាច់បែកពពុះមាត់នៅលើផ្ទះ ។ ភ្លាមៗនោះកូនៗបាននាំគ្នាប្រញាប់​ប្រញាល់ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម តែជាអកុសល​ជន​រងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ ។

កូនៗនិងក្រុមគ្រួសារបានដឹកជនរងគ្រោះត្រឡប់មកលំនៅដ្ឋានវិញនិងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យបានជ្រាប ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ​សាច់​ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

1 (1)

1 (2)

1 (3)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print