ខេត្តកោះកុង៖ តាមទំនាមទម្លាប់នៃសាសនាអ៊ិស្លាម បានចែងច្បាស់ថា ការផ្តល់អាហារស្រាយបួស (រ៉ាម៉ាឌន)
...
ជូនដល់ជនក្រីក្រមួយរូប និងផ្ដល់អាហារមួយពេលដល់បុគ្គលជាអ្នកបួស អ្នកនោះនឹងទទួលបានបុណ្យកុសល្យស្មើនឹងអ្នកបួសអញ្ចឹងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ខណៈលោកបានជួបសំណេះសំណាល និងទទួលទានអាហារស្រាយបួសជាមួយបងប្អូនសាសនិកអ៊ិស្លាម នៅវិហារ នៃភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ តាមទំនាមទម្លាប់នៃសាសនាអ៊ិស្លាម បានចែងច្បាស់ថា ការផ្តល់អាហារស្រាយបួស(រ៉ាម៉ាឌន) ជូនដល់ជនក្រីក្រមួយរូប និងផ្ដល់អាហារមួយពេលដល់បុគ្គលជាអ្នកបួស អ្នកនោះនឹងទទួលបានបុណ្យកុសល្យស្មើនឹងអ្នកបួសដែរ ។ បួសជាការដាក់ខ្លួនឲ្យស្មើភាពរវាងមនុស្សគ្រប់វណ្ណៈ និងឋានៈ បួសតម្រូវ ឲ្យអ្នកមានទ្រព្យសម្បត្តិបរិច្ចាកទៅកាន់ជនក្រីក្រ តម្រូវឲ្យថ្នាក់ដឹកនាំបង្កើនការយកចិត្តទុកដាក់ និងបង្កើបភាពស្និទ្ឋស្នាលទៅដល់មន្រ្តីក្រោមឱវាទទៅដល់ប្រជារាស្ត្រទូទៅ។ ការតមអាហាររយៈពេល១៤ម៉ោងក្នុងមួយថ្ងៃទាំងក្បួនវិទ្យាសាស្រ្តសុខាភិបាល និងក្នុងច្បាប់នៃសាសនាអ៊ិស្លាម ពុំមែនជារឿងដែលបង្កផលប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញការអនុវត្តបែបនេះជារៀងរាល់ឆ្នាំ រយៈពេលមួយខែជារឿងល្អទាំងការអប់រំផ្លូវចិត្តការបង្កើនទំនាក់ទំនង ហើយក៏ជាឱសថមួយយ៉ាងពិសេសសម្រាប់ទ្រទ្រង់សុខភាពទូទៅដល់មនុស្សលោកតបតាមប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ថាចូរលោកអ្នកបួសព្រោះអ្នកនឹងមានសុខភាពល្អ ។
ក្នុងឱកាសនេះ លោក អូស្មាន ហាស្សាន់ ក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនសាសនិកអ៊ិស្លាម ក្នុងខែបួសរ៉ាម៉ាឌន បន្ទាប់ ពីធីស្រាយបួសថ្នាក់ជាតិលើកទី៣ ក្រោមការរៀបចំដោយ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានស្ងើចសរសើរពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕
ដោយ៖ សំរិត
...