មុននេះបន្ដិច ស្ត្រីម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខ ចាក់សម្លាប់ពេលកំពុងដើរលើដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្ដិច មានករណីស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខយកកាំបិតចុងស្រួចចាក់ពីក្រោយមួយកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

...

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុម១២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់មានវ័យជាង៣០ឆ្នាំ បានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង។ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមាឌធំអាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ទៅលើស្ត្រីរងគ្រោះពីក្រោយបណ្តាលឲ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

នៅកន្លែងកើតហេតុសមត្ថកិច្ចសង្ស័យថា ករណីនេះជាករណីគំនុំ ដែលមកដល់ពេលនេះកំពុងស្រាវជ្រាវរកមុខជនសង្ស័យចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕

3c144c01-15ba-49d9-802f-674a593574d3

dcf1b057-6899-4586-97f0-2441222b3160

5616d7b2-9d6e-4b40-819c-1214d6791363

7aa5457f-9abd-46b0-8e34-bcf3c2faf6a8

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print