សម្តេចតេជោ ហ៊ុន សែន ៖ នៅព្រឹកមិញនេះ ខ្ញុំនិងភរិយាមានកិត្តិយសបានចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួបទី៩នៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ មានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករសប់សម្ដេចថា ៖ នៅព្រឹកមិញនេះ ខ្ញុំនិងភរិយាមានកិត្តិយសបានចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួបទី៩នៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោ ស្រពកោះពេជ្រ

...
។ ខ្ញុំនិងភរិយាសប្បាយរីករាយខ្លាំងណាស់ដែលបានជួបជុំជាមួយបងប្អូនអតីតយុទ្ឋជនមកពីបណ្តារាជធានីខេត្តក្រុងប្រមាណ ២,៨៦០នាក់ព្រឹកនេះ។

សម្ដេចតេជោមានប្រសាសន៍ថា ៖ ប្រទេសជាតិយើងដែលមានសុខសន្តិភាពពេញលេញមកទល់ពេលនេះ ក៏យើងមិនបានបំភ្លេចដែរចំពោះវិនាសកម្ម និងការបំផ្លិចបំផ្លាញនៅក្នុងរបបប៉ុលពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបានធ្វើឲ្យប្រជាពលរដ្ឋរាបលាននាក់បានស្លាប់ ហើយប្រទេសជាតិស្ទើររលាយទាំងស្រុង។

រណសិរ្ស២ធ្នូ១៩៧៨ និងការចូលរួមពីអតីតយុទ្ឋជនដែលបានយកឈាមក្រាលពាសពេញប្រទេសដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមដែលមិនអាចកាត់ថ្លៃបាន ដែលយើងទាំងអស់គ្នាចងចាំនិងដឹងគុណជានិច្ចចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ឋជនគ្រប់ៗរូប។ ខ្ញុំនឹងបន្ថែមអាហារូបករណ៌ដល់កូនៗរបស់អតីតយុទ្ឋជន យុទ្ឋជនពិការក្នុងការបន្តការសិក្សារៀនសូត្រ និងជំនាញផ្សេងៗ ហើយនិងសម្របសម្រួលដល់ក្រុមគ្រួសារអតីតយុទ្ឋជនដើម្បីងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈឲ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ឋិភាព។

សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនអតីតយុទ្ឋជនដែលបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ។ ហើយទន្ទឹមនឹងនោះដែរ ខ្ញុំសូមអរគុណកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៌ ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភទ្រទ្រង់ដល់អតីតយុទ្ឋជនពិការ និងក្រុមគ្រួសារ។

នៅក្នុងពិធីជួបជុំថ្ងៃនេះ យើងបានទទួលការការបរិច្ចាគមូលនិធិពីសប្បុរសជនជាងមួយលានដុល្លារដើម្បីសាងសង់ផ្ទះជួយអតីតយុទ្ឋជនពិការ និងជួយដល់ការបូជាសពអតីតយុទ្ឋយើង។ សូមអរគុណដល់សប្បុរសជនទាំងអស់ នេះជាសិល្បៈនៃការចែករំលែកដែលយើងឈ្នះទាំងអស់គ្នា៕

1 (1)

1 (5)

1 (4)

1 (6)

1 (7)

1 (8)

1 (9)

1 (2)

1 (3)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print