ខេត្តសៀមរាប ៖ ក្មេងៗជាច្រើននាក់ បាននាំគ្នាទៅកាយដីឥដ្ឋលេងនៅក្បែរមាត់ ស្រះបណ្តាលឲ្យក្មេងស្រីម្នាក់រអិលជើង
បើតាមមន្ត្រីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វៃ ន អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង លើ ។ នៅពេលកើតហេតុនោះឪពុកម្តាយ របស់នាងមិននៅផ្ទះទេ ព្រមទាំងអ្នកភូមិ បាននាំគ្នាចេញទៅធ្វើការងារប្រកបមុខ របររៀងៗខ្លួន ។
ចាស់ទុំនៅក្នុងភូមិបានឲ្យដឹងថា នៅ មុនពេលកើតហេតុគាត់បានឃើញក្មេងៗ ប្រុសស្រីអាយុ៤-៥ឆ្នាំនាំគ្នាដើរទៅចំណុច ស្រះទឹកមួយនៅខាងក្រោយភូមិ បន្ទាប់ មកក៏មានការភ្ញាក់ផ្អើលពេលដែលក្មេង ឯទៀតរត់មកប្រាប់ថា មានក្មេងស្រីធ្លាក់ ចូលស្រះ ។ នៅពេលដែលទទួលដំណឹង នេះអ្នកភូមិបាននាំគ្នារត់ទៅកាន់កន្លែង កើតហេតុប៉ុន្តែនៅពេលទៅដល់ក្មេងស្រី រងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
គួរបញ្ជាក់ដែរថា នៅដើមរដូវវស្សានេះ មានក្មេងប្រុសស្រីមួយចំនួនបានជួបគ្រោះ លង់ទឹកស្លាប់ដូចជាប៉ុន្មានថ្ងៃកន្លងមកនេះ នៅមាត់ស្ទឹងខេត្តពោធិ៍សាត់ក៏មានក្មេង ប្រុសស្រី៣នាក់បានបាត់បង់ជីវិតដោយសារលង់ទឹកនេះដែរ ។ ការស្លាប់របស់ក្មេងៗ ទាំងនោះគឺគេផ្តោតទៅលើការធ្វេសប្រហែស របស់អាណាព្យាបាលបើទោះបីជាអាជ្ញាធរ មូលដ្ឋានបានអំពាវនាវឲ្យមានការប្រុង ប្រយ័ត្នក៏ដោយ ។ ដូច្នេះអាណាព្យាបាល ទូទៅគួរតែប្រយ័ត្នប្រយែងចំពោះកូនៗកុំ ឲ្យទៅលេងទឹកស្រះ ត្រពាំងដែលអាចជួប បញ្ហាដូចខាងលើ ៕
ដោយ៖ សហការី