ភ្នំពេញ៖ រថយន្តកូរ៉េប្រភេទ២តោនដឹកដែកបានក្រឡាប់នៅក្បែរស្ពានព្រះមុនីវង្ស កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង
...
ភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែលរថយន្តបង្កនេះព្យាយាមបើកឡើង ស្ពានព្រះមុនីវង្សចាស់។
បើតាមឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កហេតុធ្វើដំណើរពីលិចមកកើត លុះមកដល់ត្រង់ចំណុចឡើងស្ពានរថយន្តប្រឹងបើកឡើងតែ មិនរួចក៏រេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង។ សំណាងល្អមិនមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយកើតហតុរថយន្តបង្កក៏ត្រូវបានយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕
ដោយ៖ តាឡឹម
...