នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ល្បាតប្រទះឃើញដេញ

...
តាមចាប់ នៅម៉ោង១២ និង០០ថ្ងៃត្រង់ទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៩៩ កែង៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកគុប សេ៥០ ពណ៌ស្លែ ពាក់ស្លាក់លេខភ្នំពេញ1X-3631 តែអ្នកឯងមកពីធ្វើការតាមបណ្ដោយផ្លូវលេខ១៩៩ក្នុងទិសដៅពីត្បូងទៅជើងក៏ត្រូវបានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ១ម៉ាកឡែតពាក់ស្លាក់លេខភ្នំពេញ1FU-4606 និង១គ្រឿងទៀតម៉ាកហុងដាC125 ពាក់ស្លាក់លេខភ្នំពេញ1FE-3244 ធ្វើសកម្មភាពឆក់ការបូបយួរបានសម្រេចរួចពួកគេក៏ជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកថាចោរៗភ្លាមនោះក៏ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ល្បាតប្រទះឃើញដេញតាមចាប់បានម្នាក់នឹងម៉ូតូ២គ្រឿង ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាច់សម្រោលតែម្តង។

ជនរងគ្រោះឈ្មោះ អ៊ុត ចានរ៉ា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុនខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះ ច្រឹង រដ្ននា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ការបូបរបស់ជនរងគ្រោះត្រូវសមត្ថកិច្ច ប្រគល់អោយម្ចាស់វិញ) ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួរនាំបន្ត៕

d6cec816-7fea-4af2-9953-2d73ffb1eb42

f1c1e3b0-0a2a-458c-aceb-5e404b655ab0

afe20bc3-7ad4-41f3-b923-19545b739e77

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print