ចង.កធ្វើអត្តឃាតក្នុងផ្ទះសង្ស័យប្រ​ចណ្ឌប្រពន្ធខណៈខ្លួនមានជំងឺ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កធ្វើអត្តឃាតនៅក្នុងផ្ទះទៀមរបស់

...
ខ្លួន​ត្រូវបានគេសង្ស័យថា បណ្ដាលមកពីប្រចណ្ឌប្រពន្ធខណៈខ្លួនកំពុងមានជំងឺរាំរ៉ៃប្រចាំកាយ។​

ហេតុការណ៍ខាងលើនេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចផ្ទះទៀមរបស់ជនរងគ្រោះស្ថិតក្នុងភូមិខ្មា​រ ឃុំស្នាមព្រះ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។​

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ​ ប្រាក់​ វ៉យ​ អាយុ ៣៦ឆ្នាំ​ ប្រពន្ធឈ្មោះ​ វង​ សរ​ អាយុ ៣៥ឆ្នាំ​ មានកូនចំនួន ៣នាក់​ ក្នុងបន្ទុកគ្រួសារ​ មានទីលំនៅភូមិ​ ឃុំកើតហេតុខាងលើ។​

ប្រភពបន្តថា តាមការរាបរាប់ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា​ មុនកើតហេតុចំឡែកបន្តិចដែរ ប៉ុន្តែគ្មាននរណាចាប់អារមណ៍​ត្រង់ឃើញជនរងគ្រោះស្លៀកពាក់ស្អាតបាតខុសសព្វដង​ ហើយដើរទៅហូបបាយកកក្នុងផ្ទះផ្នែកខាងក្រោយខណៈកូនៗក៍រវល់​ ចំណែកប្រពន្ធក៍រវល់បោកខោរអាវក្បែរពាងទឹកខាងក្រោយផ្ទះ​ គ្រានោះស្រាប់តែលឺសម្លេងកូនគោះទ្វារផ្ទះបណ្ដើរស្រែកហៅគាត់ (ជនរងគ្រោះ) បណ្ដើរតែមិនឮសម្លេងឆ្លើយ​គាត់ (ប្រពន្ធ) ក៍ងើបពីកន្លែងបោកខោអាវដើរមករុញទ្វារផ្ទះក៏ឃើញប្តីចង.កដោយខ្សែអង្រឹងព្យួរធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម​ ទើបស្រែកហៅបងប្អូនឲ្យមកជួយស្រាយចំណងដាក់មកក្រោមក្រែងនៅរស់​។

​ ប្រភពបន្តទៀតថា ក្រោយពេលធ្វើការសាកសួរ និងស្ដាប់ការរាបរាប់រួចមក​ ឃើញថាជនរងគ្រោះក្នុងការចង.កធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូន៣នាក់ខាងលើនេះ​អាចអន់ចិត្តក្នុងការប្រចណ្ឌប្រពន្ធក៏ថាបាន​ ខណៈខ្លួនគាត់កំពុងមានជំងឺ (ស្ពៀតសសៃរជាប់ចង្កេះ) រាំរ៉ៃប្រចាំកាយ ខ្សោយសេវាកម្មផ្នែកផ្លូវភេទផងនោះ​ បន្ទាប់ពីពិនិត្យលើខ្លួនប្រាណសពពុំឃើញមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេនោះ​ ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕

2 (1)

2 (2)

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print