នគរបាលខណ្ឌដង្កោ​ឃាត់​ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​ (ម៉ូតូ​)

ចែករំលែក៖

​​    ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញព្រហ្មខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួច(ម៉ូតូ)បានសម្រេច​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៧និង១០នាទី ត្រង់ចំណុចផ្ទះលេខ៥៦៧ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​    ជនរងគ្រោះឈ្មោះ នង ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុ មានទីលំនៅផ្ទះលេខ៥៦៧ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ឃាត់ខ្លួនមានឈ្មោះ សាំង សុជាតិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​    ក្នុងនោះសម្ភារៈបាត់បង់៖ ម៉ូតូម៉ាកHONDA SCOOPY ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1A-3536 លេខតួនិងលេខម៉ាសុីនមិនចាំ។​ រីឯវត្ថុតាងចាប់យក៖ គ្មាន។

​     លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី ជនរងគ្រោះឈ្មោះ នង ធារ៉ា ភេទអាយុ២២ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៍ក្រហម ចេញពីផ្ទះលេខ៥៦៧ ផ្លូវ៣៧១ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មកទិញម្ហូបនៅម្ដុំវត្តពោធិញ្ញាណ ស្ថិតនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញក៏បានទុកម៉ូតូនៅខាងក្រោមផ្ទះដោយមិនបានចាក់សោរកម៉ូតូនិងបិទ្វាររបងឡើយ ហើយជនរងគ្រោះក៏បានឡើងទៅលើផ្ទះហូបបាយរួចចូលដេកតាមបន្ទប់រៀងៗខ្លួន។ លុះដល់ម៉ោង០៧និង១០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានក្រោកពីដេកដើរចុះមកខាងក្រោមផ្ទះស្រាប់តែបាត់ម៉ូតូម៉ាកខាងលើទើបឆោឡោដឹងថាបាត់ម៉ូតូហើយជនរងគ្រោះក៏បានមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង១៦ និង៣០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សាំង សុជាតិ ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។ 

​     ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ(ជនសង្ស័យ)និងបក្ខពួកឈ្មោះ ឯក ភេទប្រុស អាយុប្រហែល៤០ឆ្នាំពិតជាបានធ្វើសកម្មភាពលួច(ម៉ូតូ)របស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន​ ជនសង្ស័យខាងលេីនេះកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន​ ដេីម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ផ្តន្ទាទោសតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print