ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ហួសចិត្តលោក ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយបងប្អូនចោលទាំងអស់។ សម្តេចថាគួរតែហៅលោក ស៊ន តារា ថាតិរច្ឆានទើបត្រឹមត្រូវជាងហៅថា ក្មេងពាល។
សម្តេចតេជោ ហ៊ុនសែន ធ្លាប់តែឃើញឪពុកម្តាយកាត់កាលកូនតែនេះជាលើកទីមួយហើយដែលសម្តេចបានឃើញកូនកាត់កាលឪពុកម្តាយនិងក្រុមគ្រួសារ។
សម្តេចបានសរសេរក្នុងឆាណែលតេឡេក្រាមថា៖«ខ្ញុំប្រើពាក្យក្មេងពាលទៅលើបុគ្គលរូបនេះមិនទាន់គ្រប់គ្រាន់ទេហៅតិរច្ឆានត្រឹមត្រូវជាង។ វាមិនចម្លែកទេដែលតិរច្ឆាននេះវាយប្រហារលើខ្ញុំឬអ្នកផ្សេងទៀតព្រោះសូម្បីតែឪពុកម្តាយគេក៍គេហ៊ានប្រមាថទៅហើយនោះ»។ សម្តេចបានចោទសួរទៅលោក ស៊ន តារា ដូច្នេះថា៖«តើឱយក្មេងពាលតិរច្ឆាននេះស្រឡាញ់ជាតិស្រឡាញ់ប្រជាជនបែបណាទៅបើសូម្បីតែឪពុកម្តាយបងប្អូនបង្កើតក៏គេមិនស្រឡាញ់ផងនោះ»។
សម្តេច ហ៊ុនសែន តេជោ មានប្រសាសន៍ថា សូមក្មេងពាលតិរច្ឆានបន្តតាមផ្លូវនេះទៀត ហើយសម្តេចជូនពរឲ្យលោក ស៊ន តារា នឹងឆាប់បានធ្វើបេក្ខជននាយករដ្ឋមន្ត្រីដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ជំនាន់។
សូមរំលឹកថា,ហួសថ្លែងកូនតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។ ជារឿងហួសចិត្ត និងហួសថ្លែងមិនធ្លាប់មាននោះឡើយនៅលើពិភពលោក ដែលកូនប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។ គេធ្លាប់តែឃើញឪម៉ែ ប្រកាសកាត់កាលកូន នៅពេលកូននោះប្រដៅលែងស្តាប់ និងប្រព្រឹត្តទង្វើមិនគួរគប្បីទាំងឡាយនៅក្នុងគ្រួសារ ឬក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា,នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ គឺជាប្រវត្តិសាស្ត្រហើយសម្រាប់សង្គមកម្ពុជា កូនរមិលគុណចិត្តជាតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសាររបស់ខ្លួន។ ការប្រកាសកាត់កាលបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ ស៊ន តារា ផ្ទាល់តែម្តង។
លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជាឪពុកម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំងចំពោះភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុងនោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែមទៀតផង។
ភាពរមិលគុណ និងការប្រកាសកាត់កាលឪពុកម្តាយ និងក្រុមគ្រួសាររបស់ ស៊ន តារា នៅថ្ងៃនេះ គឺជាការបង្ហាញពីសណ្តានជាសត្វតិរច្ឆានរបស់ ស៊ន តារា។ ទង្វើរបស់ ស៊ន តារា ជាទង្វើថោកទាប និងស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ ជាសង្គមតម្កល់ខ្ពស់នូវការគោរពដឹងគុណចំពោះអ្នកមានគុណ ជាពិសេសលោកឪពុកអ្នកម្តាយ ដែលត្រូវបានចាត់ទុកជាព្រះរស់នៅក្នុងផ្ទះ។
បើតាមធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូវិញ កូនចិត្តជាសត្វតិរច្ឆានអន្យតិរ្ថិយ មិនដឹងបាបបុណ្យគុណទោស ដូច ស៊ន តារា នាពេលនេះ នឹងធ្លាក់ទៅឋាននរករាប់សិបជាន់។
ទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់ជនដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែងតែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយរបស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោលថែមទៀត។
ទង្វើរបស់ ស៊ន តារា ជាការបង្ហាញនូវគំរូដ៏អាក្រក់ជូរជាតិ ដែលប្រវត្តិមនុស្សជាតិនៅលើពិភពលោកនេះ ជាពិសេសក្នុងសង្គមកម្ពុជាតែម្តងកម្រនឹងកើតមាន៕
ដោយ : សហការី