នគរបាលខណ្ឌដង្កោ​ឃាត់​ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​ (ម៉ូតូ​)

ចែករំលែក៖

​​    ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញព្រហ្មខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួច(ម៉ូតូ)បានសម្រេច​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៧និង១០នាទី ត្រង់ចំណុចផ្ទះលេខ៥៦៧ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ នង ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុ មានទីលំនៅផ្ទះលេខ៥៦៧ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ឃាត់ខ្លួនមានឈ្មោះ សាំង សុជាតិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ក្នុងនោះសម្ភារៈបាត់បង់៖ ម៉ូតូម៉ាកHONDA SCOOPY ពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1A-3536 លេខតួនិងលេខម៉ាសុីនមិនចាំ។​ រីឯវត្ថុតាងចាប់យក៖ គ្មាន។

    លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី ជនរងគ្រោះឈ្មោះ នង ធារ៉ា ភេទអាយុ២២ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៍ក្រហម ចេញពីផ្ទះលេខ៥៦៧ ផ្លូវ៣៧១ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មកទិញម្ហូបនៅម្ដុំវត្តពោធិញ្ញាណ ស្ថិតនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញក៏បានទុកម៉ូតូនៅខាងក្រោមផ្ទះដោយមិនបានចាក់សោរកម៉ូតូនិងបិទ្វាររបងឡើយ ហើយជនរងគ្រោះក៏បានឡើងទៅលើផ្ទះហូបបាយរួចចូលដេកតាមបន្ទប់រៀងៗខ្លួន។ លុះដល់ម៉ោង០៧និង១០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានក្រោកពីដេកដើរចុះមកខាងក្រោមផ្ទះស្រាប់តែបាត់ម៉ូតូម៉ាកខាងលើទើបឆោឡោដឹងថាបាត់ម៉ូតូហើយជនរងគ្រោះក៏បានមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង១៦ និង៣០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សាំង សុជាតិ ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។ 

    ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ(ជនសង្ស័យ)និងបក្ខពួកឈ្មោះ ឯក ភេទប្រុស អាយុប្រហែល៤០ឆ្នាំពិតជាបានធ្វើសកម្មភាពលួច(ម៉ូតូ)របស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន​ ជនសង្ស័យខាងលេីនេះកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន​ ដេីម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ផ្តន្ទាទោសតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print