នាយនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៦រូប​ តម្លើងឋានន្តរសក្កិថ្នាក់ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក

ចែករំលែក៖

ខេត្តក្រចេះ៖ នាយនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មានចំនួន៦រូប ទទួលបាន

...
ការតម្លើងឋានន្តរសក្កិថ្នាក់ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក។ ពិធីបំពាក់បានធ្វើឡើងនៅថ្ងៃទី២០ មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

នាយនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទាំងចំនួន៦រូប ដែលទទួលបានការតម្លើងឋានន្តរសក្កិរួមមាន លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ លោកវរសេនីយ៍ ឯក ជូ ចិត្ត នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកវរសេនីយ៍ ឯក យីវ សុមន្ថា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ឯក នៅ សុផល នាយការិយាល័យនគរបាលទេសចរណ៍ លោកវរសេនីយ៍ឯក ប៉ាក់ សុខា នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល លោកវរសេនីយ៍ឯក ផែង សារឹទ្ឋ នាយការិយាល័យបណ្តុះបណ្តាល និងវិក្រិតការ និងលោកវរសេនីយ៍ឯក ខៀវ ស៊ីណារួត នាយការិយាល័យភស្តុភារ៕​

image

image

image

ដោយ​៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print