នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកតែសំណាងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត

...
គ្រាន់តែរងរបួសធ្ងន់បែកឆ្អឹងស្មងជើងឆ្វេង បង្ករឲ្យមានការផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់ក្បែរនោះ។

ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតាមបណ្តាយផ្លូវម៉ៅសេទុង កែងផ្លូវ១៣៨ ស្ថិតសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក់ក្លិក​ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1S-1325 តែម្នាក់ឯងតាមផ្លូវ១៣៨ ពីកើតមកលិចមកដល់ចំណុចផ្លូវម៉ៅសេទុង ដែលជាកើតហេតុស្រាប់តែពេលនោះជនរងគ្រោះក៍ជិះម៉ូតូឆ្លងផ្លូវបានបន្តិចក៏ស្រាប់តែរំពិចនោះក៍រថយន្តប៉ាជីរ៉ូ១គ្រឿងពណ៍ខ្មៅមិនស្គាល់ស្លាកលេខបើកបរពីទិសខាងត្បូងពីស្តុបទេពផនយ៉ាងលឿនមកចំនុចកើតហេតុក៍បានបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់បែកឆ្អឹងស្មងជើងខាងឆ្វេង ចំនែករថយន្តបង្ករដែលបើកបរដោយបុរសម្នាក់វ័យប្រហែលជាជាង៣០ឆ្នាំមិនបានឈប់មើលជនរងគ្រោះនោះទេ គឺដាក់មេប្រូចតែម្តង។

ក្រោយកើតហេតុបានបន្តិចក៍ឃើញលោកពូសមត្ថកិច្ចមកជួយអន្តរាគមន៍ដើម្បីតាមរករថយន្តដែលបង្ករហេតុព្រមទាំងទំនាក់ទំនងហៅឡានពេទ្យមកដឹកជនរងគ្រោះយកទៅពន្យាបាលភ្លាមៗផងដែរ។

ជនរងគ្រោះឈ្មោះ ស្រី ហ័រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរសំលៀកបំពាក់ ដាយយ៉ាណា ស្នាក់នៅហាងកាត់ដេរសំលៀកបំពាក់ខាងលើមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ចំណែកឯលោកពូម្នាក់ដែលប្រកបរបរប៉ះកង់ក៍ប្រាប់មកភ្នាក់ងារបន្ថែមថា នៅពេលដែលរថយន្តបង្ករបើករត់នោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនោះក៍បាននាំគ្នាជិះ
ដេញតាមឃាត់រថយន្តបង្ករតែមិនដឹងឃាត់បានរឺអត់?

បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល ហុង ហាក់ ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print