ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានព្រួតវាយទ្រមខ្លួនទើបប្រគលឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាប់ពីពួកគេបានធ្វើសកម្មភាព
...
ចូលលំនៅដ្ឋានប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ទើបយកបានទូរស័ព្ឌ(ចុចពិលមួយគ្រឿ
ង) ម្ចាស់ឃើញទាន់ស្រែកចោរៗ ផ្អើលនាំគ្នាដេញចាប់បាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះលក់ខោអាវ តាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះតុង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដូចគ្នា និងទី២ ឈ្មោះ រ៉េត វ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងដកហូតបានម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ ស្លាក់លេខ ក្រចេះ 1F-5556 ជាស្លាកលេខក្លែងក្លាយ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យទាំង២នាក់ បន្លំខ្លួនចូលទៅកន្លែងផ្ទះលក់ដូរខោអាវ ដោយសារតែអ្នកលក់រវល់និយាយជាមួយអតិថិជនផ្សេងទៀត ស្រាប់តែជនសង្ស័យម្នាក់ បន្លំយកទូរស័ព្ទ នៅលើតុ តែត្រូវម្ចាស់ក្រឡេកឃើញទាន់ស្រែក ស្រាប់តែជនសង្ស័យ នាំគ្នារត់គេច ធ្វើឲ្យអ្នកឃើញហេតុការណ៍ស្រែកចោរ ៗនាំគ្នាដេញចាប់បានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីកសាងសំណុំរឿងចាក់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ
...