ក្មេងប្រុរសម្នាក់លួចទូរស័ព្ទមិនបានសម្រេច ត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅអប់រំ

ចែករំលែក៖

ភ្នំពេញ​៖ ក្មេងប្រុរសអាយុទើបតែ១២ឆ្នាំម្នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទរបស់ជាងកាត់សក់ម្នាក់ខណៈទុកទូរស័ព្ទហើយចូលបន្ទប់ទឹក កាលពីវេលា

...
ម៉ោង១ និង៥០នាទីរសៀល​ ថ្ងៃទី២១​ ខែ​មិថុនា​ឆ្នាំ​២០៦​ នៅហាងកាត់សក់មួយកន្លែង​ ផ្លូវបេតុង​ សង្កាតចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​  តែមិនបានសម្រេចត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ក្មេងប្រុសមានឈ្មោះត្រា​ ភេទប្រុស អាយុ១២ឆ្នាំ​ មុខរបររើសអេតចាយ​ ស្នាក់ភូមិគោកកញ្ជាន់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​។

តាមសម្ដីម្ចាស់ហាង​បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទុកទូរស័ព្ទនៅខាងមុខទូកាត់សក់ បន្ទាប់មកក៏ដើរចូលក្នុងបន្ទប់ទឹក ភ្លាមនោះស្រាប់តែលេចមុខក្មេងប្រុរសនេះដើរចូលមកក្នុុងហាងរបស់គាត់ ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទតែត្រូវគាត់ចេញមកទាន់ចាប់ជាប់។

ក្រោយពេលកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលចោមចៅធ្វើការអប់រំ៕

image2

image3

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print