អ្នកលក់ដូរផ្សារប្រសូត្រ ភ័យព្រលឹងចុងសក់ ខណៈរថយន្តដាច់ចង្កូតរេពេញផ្លូវ​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ក្បែរផ្សារប្រសូត្រនាំគ្នាភ័យទាំងព្រលឹងចុងសក់ខណៈដែលរថយន្តហ៊ីយ៉ាន់ដាយផ្ទុក

...
ទំនិញមួយគ្រឿងបានរេចង្កូតពេញផ្លូវដោយសារដាច់ចង្កូត បង្កឲ្យមានការភ្ញាក់ផ្អើលសំណាងអ្នកបើករថយន្តមិនតក់ស្លុតចាប់ហ្វ្រាំងទាន់ កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីនៅចំណុចក្បែកន្លែងកើតហេតុបានប្រាប់ថាមុនដំបូងឃើញរថយន្តមួយគ្រឿងចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-3474 ផ្ទុកទំនិញពេញដោយធ្វើដំណើរពីលិចមកកើតឆ្ពោះទៅក្រុងបាវិតតាមកំណាត់ផ្លូវជាតិលេខ១ស្រាប់តែរថយន្តរេចង្កូតពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរក៏ដូចជាអ្នកធ្វើដំណើរម្នាក់ៗភ័យព្រលឹងចុងសក់រត់គ្រប់គ្នា។ ប្រភពបន្តថា ប៉ុន្តែដោយអ្នកបើករថយន្តមានស្មារតីរឹងក៏បានជាន់ហ្វ្រាំងឈប់ទាន់កុំអីមិនដឹងមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ។

ក្រោយមកអ្នកបើករថយន្តនិងព្រូរថយន្តក៏បានបើកទ្វារទាំងស្លេកស្លាំងហើយបាននិយាយថា មូលហេតុដោយសារតែរថយន្តរដាច់ចង្កូតទើបធ្វើឲ្យមានហេតុការណ៍នេះកើតឡើង។

ក្នុងករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិខូចខាតអ្វីនោះទេ៕

ស្វាយរៀង២

ស្វាយរៀង១

ដោយ៖ យឹម សុថាន

1111

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print