ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១-មិថុនា-២០១៦ នេះ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានដឹកនាំអតីតយុទ្ធជន
ប្រទេសជាតិយើងដែលមានសុខសន្តិភាពពេញលេញមកទល់ពេលនេះ ក៏យើងមិនបានបំភ្លេចដែរចំពោះវិនាសកម្ម និងការបំផ្លិចបំផ្លាញនៅក្នុងរបបប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃដែលបានធ្វើអោយប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ ហើយប្រទេសជាតិស្ទើររលាយទាំងស្រុង។ រណសិរ្ស២ធ្នូ១៩៧៨ និងការចូលរួមពីអតីតយុទ្ឋជនដែលបានយកឈាមក្រាលពាសពេញប្រទេស ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប៉ុលពត នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ គឺជាបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមដែលមិនអាចកាត់ថ្លៃបាន ដែលយើងទាំងអស់គ្នាចងចាំនិងដឹងគុណជានិច្ចចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ឋជនគ្រប់ៗរូប។
នៅក្នុងពិធីជួបជុំថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អតីតយុទ្ធជនពិការ នឹងទទួលបានការជួយសាងសង់ផ្ទះ និងជួយដល់ការបូជាសពអតីតយុទ្ឋ ព្រមបន្ថែមអាហារូបករណ៍ដល់កូនៗរបស់អតីតយុទ្ធជន យុទ្ធជនពិការក្នុងការបន្តការសិក្សារៀនសូត្រ និងជំនាញផ្សេងៗ ហើយនិងសម្របសម្រួលដល់ក្រុមគ្រួសារអតីតយុទ្ឋជនដើម្បីងាយស្រួលក្នុងការទទួលបានសេវាសាធារណៈឲ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ឋិភាព ។
បន្ទាប់ពីចប់កម្មវិធី លោកឧត្តមសេនីយ៍ស្នងការ បានចូលរួមពិសាភោជនីយអាហារសាមគ្គី ជាមួយប្អូនអតីតយុទ្ឋជននៃខេត្តមណ្ឌលគិរីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនអតីតយុទ្ឋជនដែលបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ រហូតប្រទេសជាតិមានភាពសុខសាន្តរហូតដល់សព្វថ្ងៃ ៕
ដោយ៖ ហេង នរិន្ទ្រ