ប្រធានាធិបតីបៃឌិននិងមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ Papua New Guinea

ចែករំលែក៖

តាមគម្រោង នៅថ្ងៃទី ១៩-២១ខែឧសភា ប្រធានាធិបតីអាមេរិក នឹងទៅចូលរួមកិច្ចប្រជុំ G7 នៅក្នុងប្រទេសជប៉ុន។ តាមគម្រោងលោកបៃដិននឹងឈប់នៅទីក្រុង Port Moresby នៃប្រទេស Papua New Guinea មុនពេលទៅកាន់ប្រទេសជប៉ុន។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសPapua New Guinea ក្នុងរយៈពេលជាង១សតវត្សរ៍មកនេះ បើទោះជាវាគ្រាន់តែជាដំណើរ ឈប់សំចតខ្លីមួយក៏ដោយ។
រដ្ឋមន្ត្រីការបរទេស Papua New Guinea លោក ចាស្ទីន កាឈិនកូ (Justin Tkatchenko) បានឱ្យដឹងថាលោក ចូ បៃដិន មានគម្រោងឈប់សំចតនៅឯទីក្រុង ព័រម៉ូរេសប៊ី (Port Moresby) នៅខែឧសភាខាងមុខ នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន និងកិច្ចប្រជុំកំពូលក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី។ លោក កាឈិនកូ បានគូសបញ្ជាក់បន្ថែមថាលោក ចូ បៃដិន នឹងធ្វើដំណើរមកកាន់ប្រទេសPapua New Guineaនៅព្រឹកថ្ងៃទី២២ ខែឧសភា ហើយនឹង ស្ថិតនៅទីក្រុងPort Moresbyត្រឹមរយៈពេល៣ម៉ោង តែប៉ុណ្ណោះ ខណៈកិច្ចពិភាក្សាអាចនឹងផ្ដោតលើសេដ្ឋកិច្ច សន្តិសុខ និងការប្រែប្រួលអាកាសធាតុ។
បើតាមក្រសួងការបរទេសអាមេរិក ពោលគឺរាប់ចាប់ពីអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក Theodore Roosevelt ក្នុងឆ្នាំ១៩០១មក មិនដែល មានប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចណាម្នាក់បំពេញទស្សនកិច្ចមកកាន់ប្រទេស Papua New Guineaនោះទេ៕

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print