នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​  សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ចំនួន ១០នាក់​,​នេះ​បេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែង​បន្តថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៥៩ករណី មានមនុស្ស ២,១៤៨នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨១៨សំណើ និងបិទសំណុំរឿង ២៧៧សំណើ (រកឃើញមនុស្ស ១,២៣៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

...

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤១ករណី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print