ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ចំនួន ១០នាក់,នេះបេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៥៩ករណី មានមនុស្ស ២,១៤៨នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨១៨សំណើ និងបិទសំណុំរឿង ២៧៧សំណើ (រកឃើញមនុស្ស ១,២៣៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤១ករណី៕ដោយ៖សហការី