បែកធ្លាយលោក ដុម ហាក់ អតីតមេបញ្ជាការរងកងទ័ពជើងគោក យកដីមណ្ឌល៤របស់យោធាប្រចាំការនៅខេត្ដសៀមរាប ចែកឲ្យសាច់ញាតិនិងបក្ខពួក

ចែករំលែក៖

ខេត្ដសៀមរាប៖ នាយទាហាន និងនាយទាហានរង របស់ការិយាល័យទី២នៃកងទ័ពជើងគោកប្រចាំការនៅមណ្ឌល៤

...
ក្នុងខេត្ដសៀមរាប ចំនួន៨១នាក់ បាននាំផ្ដិតមេដៃបំភ្លឺជុំវិញការចោទប្រកាន់ថា យោធាមណ្ឌល៤នេះរឹបអូសយកដី សាច់ញាតរបស់លោក ដុំ ហាក់ អតីតជាមេបញ្ជាការរងកងទ័ពជើងគោក ដែលថាជារឿងមិនពិត ដែលនាំឲ្យប៉ះពាល់ដល់កិតិ្ដយសគ្រួសារកងទ័ព ។

យោងតាមលិខិតមួយច្បាប់ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា កាលពីឆ្នាំ២០០៦ លោកឧញ្ញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប បានប្រគល់ដីអតីតសាលាមត្ដេយ្យ ទៀ បាញ់ ទំហំ៦១២៨ម៉ែត្រការ៉េ ស្ថិតនៅភូមិវៀល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានអាគារមួយខ្នង ឲ្យទៅមណ្ឌល៤ បំរើការងារនៅខេត្ដសៀមរាប ដែលពេលនោះមានឈ្មោះ ប្រាក់ ហឿន ឋានៈវរសេនីយ៍ឯក ជានាយមណ្ឌល និងលោក ថោង ថាវរិន្ទ ជានាយរងការិយាល័យទី២ ទទួលបន្ទុកមណ្ដល៤ លោក សំរិទ្ធិ ហ៊ុន ជានាយការិយាល័យទី២ លោក ដុម ហាក់ ជាមេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការិយាល័យទី២ ហើយដីនោះ មណ្ឌល៤នេះ បានធ្វើការរយៈ១០ឆ្នាំហើយ និងក្លាយជាដីរបស់រដ្ឋ ។

លិខិតបានបន្ដថា នៅដើមឆ្នាំ២០១៥ លោកវរសេនីយ៍ឯក ប្រាក់ ហឿន ជានាយមណ្ឌល បានត្រូវរ៉ូវជាមួយ លោកវរៈសេនីត្រី តាន់ ហ៊ុយហួត ជានាយស្នាក់ការប្រចាំខេត្ដសៀមរាប លួចចុះហត្ថលេខាទទួលប្រាក់ចំនួន៣៥០០ដុល្លាពីឈ្មោះ តាំង អៀង ជាឪពុកមាប្រពន្ធលោក ដុម ហាក់ ដើម្បីដោះដូរសំណង់អាគារស្នាក់ការ ដែលស្ថិតនៅមណ្ឌលនិងភូមិឃុំខាងលើ ដែលមានទំហំដី២០ម៉ែត្រ គុណនឹង៣០ម៉ែត្រមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់សាច់ញាតលោកដុម ហាក់នោះ ដោយមិនទាហាន និងអង្គភាពដឹងឭ។ក្រោយពីមានបញ្ហាមកលោក ហ៊ុយ ហ៊ួន ចៅសង្កាត់គោកចក ក្រុងសៀមរាប ក៍បានចេញលិខិតទាំងងងើលតាមក្រោយ ដោយឲ្យទាហានប្រគល់ដីនោះទៅគ្រួសារលោកដុំហាក់ និងឲ្យអង្គភាពមណ្ឌល៤ រុះរើសំភារៈចេញ ខណៈដែលនាទាហានកំពុងធ្វើការរាល់ថ្ងៃ ។

ក្រុមនាយទាហានទាំងអស់នៅមណ្ឌល៤ បដិសេធលើកលិខិតរបស់លោក ប្រាក់ ហឿន ជាមួយលោក តាន់ ហ៊ុយហួត ព្រមទាំងលិខិតរបស់លោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ផងដែរ ដោយនាយទាហាន ទាំងអស់អះអាងថា ពួកគេធ្វើការលើដីនោះជាង១០ឆ្នាំមកហើយ និងមិនដែលឃើញគ្រួសារសាច់ញាត្ដិលោកដុម ហាក់ នៅលើដីនោះទេ។លិខិតបានទម្លាយឲ្យដឹងថា លោក ដុម ហាក់ បានយកដីក្នុងមណ្ឌល៤ទំហំ៦១២៨ម៉ែត្រការ៉េទៅបែងចែកឲ្យសាច់ញាត្ដិនិងបក្សពួករបស់គាត់ដូចជា៖លោក ប្រាក់ ហឿន វរសេនីយ៍ឯក នាយរងការិយាល័យទី២ បានដីទំហំ១២ម៉ែត្រគុណ៥៤ម៉ែត្រ ។

លោក ប៊ុត រម្យ នៅក្រសួងការពារជាតិ បានដីទំហំ៥,៨០ម៉ែត្រគុណ៥៣,៣០ម៉ែត្រ លោក ជា ម៉េង ជាប្អូនប្រពន្ធលោក ដុម ហាក់ បានដី៤២គុណ២០ម៉ែត្រ លោក តាំង អៀង ត្រូវជាឪពុកមា ប្រពន្ធលោកដុម ហាក់ បានដីទំហំ២០គុណ៣០ម៉ែត្រ ដែលជាដីស្នាក់ការទាហានកំពុងប្រចាំការប្រចាំការរាល់ថ្ងៃ។

ទាក់ទងករណីនេះ កាសែតនគរវត្ដ មិនអាចស្វែងរកបក្សពួក និងសាចញាតិ្ដរបស់លោក ដុម ហាក់ ដើម្បីបំភ្លឺពីការចោទប្រកាន់ននេះបានទេ ។

ទោះជាយ៉ាងណា នាយទាហាន នាយទាហានរង ការិយាល័យទី២នៃកងទ័ពជើងគោក អំពាវនាវ និងស្នើឲ្យលោកឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ ជួយដោះស្រាយនិងចាត់ចែងដីដែលលោកដុប ហាក់ អតីតមេបញ្ចាការរងកងទ័ពជើងគោក ដាក់ជាសម្បត្ដិរដ្ឋ ដើម្បីឲ្យអង្គភាពមណ្ឌល៤ មានកន្លែងធ្វើការបំរើជាតិបន្ដទៀត៕

IMG_2934

IMG_2936

IMG_2937

IMG_2941

IMG_2942

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print