យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនករណីជួញដូរ ចែកចាយគ្រឿងញៀននៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់

...
ពាក់ព័ន្ធករណីចែកចាយជួញដូរគ្រឿងញៀន នៅចំណុចភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលន់ សុខគា អាយុ២២ឆ្នាំ រស់នៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរពុំពិតប្រាកដ ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងម្សៅក្រាម ពណ៌ស សារធាតុញៀនចំនួន៦កញ្ចប់តូច។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងជាមួយវត្ថុតាងចាប់យក តាមនីតិវិធី៕

a50821cc-a486-4e6d-86f6-c18d2996bc94

3cabe0a8-5b0f-4917-8360-312daf3e45f4

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print