ខេត្ដសៀមរាប៖ នាយទាហាន និងនាយទាហានរង របស់ការិយាល័យទី២នៃកងទ័ពជើងគោកប្រចាំការនៅមណ្ឌល៤
យោងតាមលិខិតមួយច្បាប់ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា កាលពីឆ្នាំ២០០៦ លោកឧញ្ញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប បានប្រគល់ដីអតីតសាលាមត្ដេយ្យ ទៀ បាញ់ ទំហំ៦១២៨ម៉ែត្រការ៉េ ស្ថិតនៅភូមិវៀល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានអាគារមួយខ្នង ឲ្យទៅមណ្ឌល៤ បំរើការងារនៅខេត្ដសៀមរាប ដែលពេលនោះមានឈ្មោះ ប្រាក់ ហឿន ឋានៈវរសេនីយ៍ឯក ជានាយមណ្ឌល និងលោក ថោង ថាវរិន្ទ ជានាយរងការិយាល័យទី២ ទទួលបន្ទុកមណ្ដល៤ លោក សំរិទ្ធិ ហ៊ុន ជានាយការិយាល័យទី២ លោក ដុម ហាក់ ជាមេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការិយាល័យទី២ ហើយដីនោះ មណ្ឌល៤នេះ បានធ្វើការរយៈ១០ឆ្នាំហើយ និងក្លាយជាដីរបស់រដ្ឋ ។
លិខិតបានបន្ដថា នៅដើមឆ្នាំ២០១៥ លោកវរសេនីយ៍ឯក ប្រាក់ ហឿន ជានាយមណ្ឌល បានត្រូវរ៉ូវជាមួយ លោកវរៈសេនីត្រី តាន់ ហ៊ុយហួត ជានាយស្នាក់ការប្រចាំខេត្ដសៀមរាប លួចចុះហត្ថលេខាទទួលប្រាក់ចំនួន៣៥០០ដុល្លាពីឈ្មោះ តាំង អៀង ជាឪពុកមាប្រពន្ធលោក ដុម ហាក់ ដើម្បីដោះដូរសំណង់អាគារស្នាក់ការ ដែលស្ថិតនៅមណ្ឌលនិងភូមិឃុំខាងលើ ដែលមានទំហំដី២០ម៉ែត្រ គុណនឹង៣០ម៉ែត្រមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់សាច់ញាតលោកដុម ហាក់នោះ ដោយមិនទាហាន និងអង្គភាពដឹងឭ។ក្រោយពីមានបញ្ហាមកលោក ហ៊ុយ ហ៊ួន ចៅសង្កាត់គោកចក ក្រុងសៀមរាប ក៍បានចេញលិខិតទាំងងងើលតាមក្រោយ ដោយឲ្យទាហានប្រគល់ដីនោះទៅគ្រួសារលោកដុំហាក់ និងឲ្យអង្គភាពមណ្ឌល៤ រុះរើសំភារៈចេញ ខណៈដែលនាទាហានកំពុងធ្វើការរាល់ថ្ងៃ ។
លោក ប៊ុត រម្យ នៅក្រសួងការពារជាតិ បានដីទំហំ៥,៨០ម៉ែត្រគុណ៥៣,៣០ម៉ែត្រ លោក ជា ម៉េង ជាប្អូនប្រពន្ធលោក ដុម ហាក់ បានដី៤២គុណ២០ម៉ែត្រ លោក តាំង អៀង ត្រូវជាឪពុកមា ប្រពន្ធលោកដុម ហាក់ បានដីទំហំ២០គុណ៣០ម៉ែត្រ ដែលជាដីស្នាក់ការទាហានកំពុងប្រចាំការប្រចាំការរាល់ថ្ងៃ។
ទាក់ទងករណីនេះ កាសែតនគរវត្ដ មិនអាចស្វែងរកបក្សពួក និងសាចញាតិ្ដរបស់លោក ដុម ហាក់ ដើម្បីបំភ្លឺពីការចោទប្រកាន់ននេះបានទេ ។
ទោះជាយ៉ាងណា នាយទាហាន នាយទាហានរង ការិយាល័យទី២នៃកងទ័ពជើងគោក អំពាវនាវ និងស្នើឲ្យលោកឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ ជួយដោះស្រាយនិងចាត់ចែងដីដែលលោកដុប ហាក់ អតីតមេបញ្ចាការរងកងទ័ពជើងគោក ដាក់ជាសម្បត្ដិរដ្ឋ ដើម្បីឲ្យអង្គភាពមណ្ឌល៤ មានកន្លែងធ្វើការបំរើជាតិបន្ដទៀត៕
ដោយ៖ ជានិរន្ដរ៍