សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ចំពោះក្មួយៗនិស្សិត និងផ្តល់អាហារូបករណ៍ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តែងបានគិតគូរជានិច្ចចំពោះនិស្សិតបញ្ញាវ័ន្តដែលបានក្រេបជញ្ជក់យកនូវចំនេះដឹង

...
ដើម្បីអនាគតក៏ដូចជាសសរទ្រូងនៃប្រទេសជាតិ។

មុននេះបន្តិចសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា តាមសំណើរបស់ក្មួយៗនិស្សិតតាម Facebook មកខ្ញុំកាលពីពេលថ្មីៗពេលខ្ញុំកំពុធ្វើដំណើរទៅកោះកុង នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយដែលត្រូវរៀនឆ្នាំ ២០១៥ ដល់ ២០១៨ និង ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។

ខ្ញុំ និងភរិយាមានមោទនៈភាពដែលបានឃើញការខិតខំប្រឹងប្រែងតស៊ូព្យាយាមសិក្សារៀនសូត្ររបស់ ក្មួយៗនិស្សិតទាំងអស់។ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារទាំងអស់ត្រេកអររីករាយក្នុងការរួមចំណែកឧបត្ថម្ភផ្តល់អាហារូបករណ៌ដល់ក្មួយៗនិស្សិតក្នុងម្នាក់ៗទទួលបាន $3,000 ក្នងម្នាក់ៗចំនួន ៣៩នាក់។ និស្សិតដែលជាប់លេខ១ គឺត្រូវប្តេជ្ញាចិត្តសិក្សារយៈពេល៤ ឆ្នាំ។ ចំពោះមុខគឺកម្ពុជាយើងមានឯកទេស ២០ ដែលជាតម្រូវការរបស់ប្រទេស ដូច្នេះសូមក្មួយៗខិតខំសិក្សាអោយបានល្អ។ ខ្ញុំ និងភរិយាសង្ឃឹមថាឪពុកម្តាយ និងអាណាព្យាបាលក្មួយៗទាំងអស់គ្នានឹងបានធូរស្រាលមួយកម្រិតធំ ហើយលែងព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលាអោយក្មួយៗទៀតហើយ។ សូមក្មួយៗចៀសអោយឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើអបាយមុខគ្រប់យ៉ាងដើម្បីការសិក្សានិងអនាគតក្មួយៗ។

កាលពី ៣៩ ឆ្នាំមុនក្នុងម៉ោងនេះ គឺខ្ញុំកំពុងដឹកនាំទ័ពវាយផ្តួលរំលំប៉ុលពតទាំងវ័យជាយុវជន។ តែម៉ោង នេះនៅភ្នំពេញ គឺខ្ញុំកំពុងផ្តល់អាហារូបករណ៌ដល់ក្មួយៗនិស្សិតបានបន្តការសិក្សាសម្រាប់អនាគត់វែង ឆ្ងាយ។ សព្វថ្ងៃនេះ ក្មួយៗទាំងអស់ពិតជាមានសំណាងណាស់ ព្រោះពេលនេះប្រទេសយើងមានសុខ សន្តិភាពពេញលេញដែលក្មួយៗមានឱកាសកាន់តែច្រើនក្នុងការសិក្សារៀនសូត្របានជ្រៅជ្រះ។ពីដើមអ្នកដែលចង់ចេះអក្សរគឺត្រូវទៅវត្តឬទៅបួស។ តែប្រទេសយើងសព្វថ្ងៃមានសាលារៀនគ្រប់កម្រិតទាំង ឯកជន និងរដ្ឋសម្រាប់បម្រើដល់ការសិក្សារបស់ក្មួយៗ។

ខ្ញុំ និង ភរិយាព្រមទាំងក្រុមគ្រួសារសូមជូនពរក្មួយៗនិស្សិតខិតខំសិក្សារៀនសូត្រ ហើយខ្ញុំនិងភរិយា សង្ឃឹមថា ក្មួយៗនឹងមានអនាគត់ល្អគ្រប់ៗគ្នា៕

13442300_1037776879604142_6117160524537872370_n

13501688_1037776882937475_7453787360844917441_n

13450967_1037776946270802_2972716538698356423_n

13412913_1037777092937454_8405766915796316609_n

13507138_1037777249604105_8911580093403637726_n

13445437_1037777259604104_5342785421989535740_n

13435385_1037777246270772_8768029475068954004_n

13507138_1037777432937420_6634814179510387667_n

13450292_1037777492937414_3112731843245922045_n

ដោយ៖ សុខ ខេមរា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print