រដ្ឋមន្ត្រី ស៊ុយ សែម ចុះពិនិត្យក្រុមហ៊ុន ភូយ៉ាង ធ្វើអាជីវកម្មរ៉ែមាស បន្ទាប់ពីបង្កឲ្យមានកម្មករស្លាប់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម បានចុះបំពេញបេសកម្មការងារ ត្រួតពិនិត្យនិងពង្រឹងឡើងវិញនៃការធ្វើអាជីវកម្មរុករករ៉ែមាស

...
នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ​ខេត្តបាត់ដំបង របស់ក្រុមហ៊ុន ភូយ៉ាង និងក្រុមឈ្មួញរកស៊ីជីកកកាយរ៉ែមាសអាណាធិបតេយ្យខុសច្បាប់ ក្រោយពីមានករណីបាក់ដីសង្កត់ និងបំផ្ទុះថ្មត្រូវស្លាប់កម្មកររ៉ែមាសជាបន្តបន្ទាប់កាលពីកន្លងទៅនេះ នៅចំណុចរបស់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យខុសច្បាប់នៅចំណុចភ្នំព្រឹកនោះ។ ការចុះបេសកម្មការងារពីសំណាក់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅចំណុចភ្នំព្រឹក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តីក៏បានណែនាំដល់ប្រធានក្រុមហ៊ុន ភូយ៉ាង ដែលទទួលបានអាជ្ញាប័ណ្ណសិទ្ធិស្របច្បាប់រករុរ៉ែមាសនៅភ្នំព្រឹកត្រូវអនុវត្តនិងបំពេញលក្ខណៈឱ្យបានត្រឹមត្រូវតាមគោលការច្បាប់របស់ក្រសួងរ៉ែនិងថាមពលដែលបានដាក់ចេញកន្លងមកមានចំនួន៩ចំណុច គឺដើម្បី បញ្ចៀសបញ្ហាកុំឱ្យកើតមានផលប៉ះពាល់ដូចជាបរិស្ថាន ប៉ះពាល់ពលរដ្ឋនៅជុំវិញ និងប៉ះពាល់គ្រោះថ្នាក់ផ្សេងទៀតដែលអនុវត្តមិនត្រូវតាមបច្ចេកទេស។

លោកក៏បានលើកឡើងទៀតថា ការធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់គឺមានការបង់ពន្ធចូលរដ្ឋដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែការធ្វើអាជីវកម្មនោះធានាឱ្យបានកុំបង្កឱ្យមានបញ្ហាជាមួយពលរដ្ឋ និងប៉ះពាល់ផលប្រយោជន៍ពលរដ្ឋជាដើមនោះ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក៏បានលើកឡើងជុំវិញនៃការធ្វើអាជីវម្មរ៉ែមាសអាណាធិបតេយ្យផងដែរ។ លោកជម្រុញឱ្យមានការត្រួតពិនិត្យច្បាស់លាស់កំណត់ព្រំប្រទល់រវាងដីក្រុមហ៊ុននិងដីពលរដ្ឋកំពុងធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យធ្វើយ៉ាងឱ្យមានការឯកភាពគ្នា។ លោកក៏បានជម្រុញឱ្យក្រុមឈ្មួញធ្វើអាជីកម្មរ៉ែមាសអាណាធិបតេយ្យខុសច្បាប់ ត្រូវទៅសុំច្បាប់អាជីវកម្មស្របច្បាប់ ដើម្បីងាយស្រួលខាងក្រសួងមានគ្រប់គ្រងច្បាស់លាស់ហើយចេញច្បាប់ជូននិងធ្វើការបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា នៅចំណុចភ្នំព្រឹក ត្រូវគេមើលឃើញថា​ ការធ្វើអាជីវកម្មរ៉ែមាស មានចំនួន២ក្រុម ដែលមានក្រុមឈ្មួញអាណាធិបតេយ្យខុសច្បាប់១ក្រុម និងក្រុមខាងក្រុមហ៊ុនភូយ៉ាង​១ក្រុមដោយក្រុមហ៊ុនភូយ៉ាងត្រូវគេនិយាយថាមានអាជ្ញាប័ណ្ណស្របច្បាប់។

ការធ្វើអាជីវកម្មរ៉ែមាសនោះដែរកន្លងមក គេសង្កេតឃើញខាងក្រុមអាណាធិបតេយ្យ ខុសច្បាប់បានប្រើប្រាស់កម្មករជីកលុងរករ៉ែមាសដាក់បំផ្ទុះរំសេវផ្ទុះខុសបច្ចេកទេសបណ្តាលឱ្យបាក់ដីសង្កត់ និងផ្ទុះថ្មត្រូវចំកម្មករស្លាប់ជាបន្តបន្ទាប់កាលពីកន្លងទៅនេះ។ សកម្មភាព នៃការធ្វើអាជីវកម្មរ៉ែមាសក្រុមអាណាធិបតេយ្យខុសច្បាប់ក៏ត្រូវគេមើលឃើញថា គ្មានការបង់ពន្ធចូលរដ្ឋនោះទេហើយថែមទាំងបានបង្កប៉ះពាល់បរិស្ថាននោះផងដែរ៕

IMG_3291

IMG_3292

IMG_3294

IMG_3293

IMG_3321 IMG_3295

IMG_3285

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print