ពលរដ្ឋប្រទះឃើញស្រីក្រមុំម្នាក់ចង.កសម្លាប់ខ្លួននៅព្រៃអង្គរ សង្ស័យមានវិបត្តិគ្រួសារ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ដ្រីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅតំបន់ព្រៃអង្គរ ត្រង់​ចំណុចផ្លូវទៅអង្គរវត្ដ ដោយសង្ស័យមានវិបត្ដិក្នុងគ្រួសារ នៅ

...
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្រុមទី១៥ ភូមិ​មណ្ឌល់​​បី សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដែលមានចំងាយ៣០០ម៉ែត្រ នៅខាង​ជើង កន្លែង​ឆែក​សំបុត្រភ្ញៀវ​ភ្ញៀវទេសចរណ៍។

ក្រុមគ្រួសារនៃសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនថ្ងៃនាងចងកស្លាប់ នាង​មាន​ទឹកមុខស្រពោន ដោយបានប្រាប់បងប្អូនថា ម្តាយខ្ញុំឈឺនៅឯកស្រុក។ ហើយនាងរងគ្រោះ បានដើរចេញពីផ្ទះ  ហើយគេប្រទះឃើញ​ចងកសម្លាប់ខ្លួន នៅព្រៃអង្គរ ដោយនារីរងគ្រោះ​ប្រ​ហែល​ជាលេបថ្នាំប៉ារ៉ារួចចងកសម្លាប់ខ្លួន ពីព្រោះ​នៅ​កន្លែងកើតហេតុឃើញ​មានសំបកថ្នាំប៉ារ៉ា​ចំនួន៣បន្ទះ និងរបស់របរមួយចំនួនទៀត។

មន្រ្តីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីដែលចងកធ្វើអត្តឃាតខាង​លើនេះមានឈ្មោះ ងួន មុន្នីរ័ត្ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកខារ៉ាអូខេ និងរៀនអ៊ុតសក់នៅពេលថ្ងៃ។ សមត្ថកិច្ច​ដដែលបានបន្តថា នារីរងគ្រោះពិតជាបានចង.ក សម្លាប់ខ្លួនពិតប្រាដកមែន ដោយ​មូលហេតុមានវបត្ដិក្នុងគ្រួសារ គ្មានលុយព្យាបាលជំងឺម្ដាយ មិនមែនជាករណីឃាតកម្មទេ។

បច្ចប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិលង្កា៕

13516162_283289748689338_7463441971444127732_n

13466265_283289812022665_4944097160535347822_n

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print