ខេត្តសៀមរាប៖ ស្ដ្រីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅតំបន់ព្រៃអង្គរ ត្រង់ចំណុចផ្លូវទៅអង្គរវត្ដ ដោយសង្ស័យមានវិបត្ដិក្នុងគ្រួសារ នៅ
ក្រុមគ្រួសារនៃសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនថ្ងៃនាងចងកស្លាប់ នាងមានទឹកមុខស្រពោន ដោយបានប្រាប់បងប្អូនថា ម្តាយខ្ញុំឈឺនៅឯកស្រុក។ ហើយនាងរងគ្រោះ បានដើរចេញពីផ្ទះ ហើយគេប្រទះឃើញចងកសម្លាប់ខ្លួន នៅព្រៃអង្គរ ដោយនារីរងគ្រោះប្រហែលជាលេបថ្នាំប៉ារ៉ារួចចងកសម្លាប់ខ្លួន ពីព្រោះនៅកន្លែងកើតហេតុឃើញមានសំបកថ្នាំប៉ារ៉ាចំនួន៣បន្ទះ និងរបស់របរមួយចំនួនទៀត។
មន្រ្តីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីដែលចងកធ្វើអត្តឃាតខាងលើនេះមានឈ្មោះ ងួន មុន្នីរ័ត្ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកខារ៉ាអូខេ និងរៀនអ៊ុតសក់នៅពេលថ្ងៃ។ សមត្ថកិច្ចដដែលបានបន្តថា នារីរងគ្រោះពិតជាបានចង.ក សម្លាប់ខ្លួនពិតប្រាដកមែន ដោយមូលហេតុមានវបត្ដិក្នុងគ្រួសារ គ្មានលុយព្យាបាលជំងឺម្ដាយ មិនមែនជាករណីឃាតកម្មទេ។
បច្ចប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិលង្កា៕
ដោយ៖ ជានិរន្ដរ៍