ស្ត្រីជួញដូរថ្នាំញៀនម្នាក់ ត្រូវនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួននៅខណ្ឌឫស្សីកែវ រួមទាំងថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគរបាលប៉ុស្តិ៍ស្រះចកសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ បានឃាត់ខ្លួនស្រ្តីម្នាក់ជាក់ស្តែង ខណៈដែលស្រ្តីរូបនោះកំពុងធ្វើសកម្មភាពលក់

...
ថ្នាំញៀន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏ត្រូវកម្លាំងល្បាតឃើញដេញតាមចាប់រហូតដល់ជនសង្ស័យរត់ចូលទៅទឹកដីខណ្ឌឫស្សីកែវ ទើបចាប់ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ហេង នី អាយុ៤០ឆ្នាំ ស្រុកកំនើតខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារទួលសង្កែ ផ្លូវ៦៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានចាប់យកវត្ថុតាងនូវសារធាតុញៀន (ម៉ាទឹកកក)ចំនួន៥កញ្ចប់ ស្មើ៥ហ៊ុន(ក្នុង១ហ៊ុនតំលែ៩ម៉ឺនរៀល) និងទូរស័ព្ទ SAMSUNG GALAXY S 3 ១គ្រឿង។

លោកកាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លូនស្រ្តីសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងព្រហ្មទណ្ឌខណ្ឌបានសហការគ្នាជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងៗ ដោយអនុវត្តតាមការណែនាំរបស់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យកម្លាំងនគរបាលក្នុងមូលដ្ឋានទាំងអស់ ជិះល្បាតដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លុះដល់ម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលជំនាញបានទទួលព័ត៌មានសង្ងាត់ថាមានស្ត្រីម្នាក់កំពុងតែសកម្មខាងចែកចាយថ្នាំញៀនឆ្លងទឹកដីពីខណ្ឌឫស្សីកែវ និងមកចែកចាយនៅមូលដ្ឋានសង្កាត់ស្រះចកថែមទៀតនោះ ទើបកម្លាំងបានចុះតាមប្រមាញ់ចាប់ស្រ្តីរូបនោះរហូតដល់ទឹកដីសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវតែម្តង និងចាប់យកថ្នាំញៀនជាក់ស្តែងចំនួន៥កញ្ចប់តូច។

បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតីវិធី ៕

79caafa9-7e75-4c7d-8c1e-dde2752f3558

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print