ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ អ៊ុំស្រីកែវមុនីចិន្តា បានសំណូមពរយ៉ាងទទូចសុំឲ្យ
អ៊ុំស្រីបានលើកឡើងថាដីរបស់គាត់បច្ចុប្បន្នស្ថិតនៅតាមបណ្តោផ្លូវសម្តេចជាស៊ីមភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដែលមានទំហំ ១៣,១៨៣ម៉ែត្រការ៉េដែលគាត់បានទិញពីប្រជាពលរដ្ឋចំនួន៥គ្រួសារក្នុងអំឡុងឆ្នាំ១៩៩០រហូតមកដល់បច្ចុប្បន្ននេះមិនទាន់ទទួលបានប្លង់កម្មសិទ្ធកាន់កាប់នៅឡើយ។
អុំស្រីបន្តថា៖ ដីដែលគាត់ទិញនេះពីដើមឡើយគឺជាដីស្រែដែលប្រជាពលរដ្ឋបង្ករបង្កើនផលក្រោយពីទិញដីនេះបានហើយកាលពីឆ្នាំ១៩៩៤រូបគាត់និងស្វាមីឈ្មោះ សំ មេន បានកសាងជាទួលអាស្រមព្រះជិនស្រីទុកសំរាប់អោយប្រជាពលរដ្ឋគោរពបូជាព្រមទាំងបានកសាងរូបព្រះពុទ្ធបដិមាកផ្សេងៗដូចជាអាស្រមព្រះមុន្នីឥសីអាស្រមព្រះនរាយណ៍និងអាស្រមផ្សេងៗទៀត។
អ៊ុំស្រីបានប្រាប់ទៀតថា៖ លុះមកដល់អំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ លីសឹង្ហ ភេទប្រុស អាយុ៥៥ឆ្នាំ ជានាយទាហ៑ានម្នាក់ដែលបច្ចុប្បន្នស្នាក់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់បានមកចោទប្រកាន់អ៊ុំស្រីថា ជាអ្នកចាំដីឲ្យគាត់បែរជា លួចដីយកទៅលក់ទៅវិញហើយចុងក្រោយបានប្រាប់ទៀតថាដីនេះគាត់បានទិញចូលគ្នាជាមួយបងស្រីតាមការពិតអ៑ុំស្រីគាត់មានលិខិតទិញលក់ពីប្រជាពលរដ្ឋចំនួន៥គ្រួសារត្រឹមត្រូវគឺទី១-ឈ្មោះ គួ សារឿន ទី២-ឈ្មោះ គ្រួច ម៉ៅ ទី៣-នួន ប៉ាវ ទី៤-ឈ្មោះ សុខ សំខាន់ និងទី៥-ពុំបានធ្វើលិខិតទិញលក់ត្រឹមត្រូវទេដោយសំអាងថាជាកូនក្មួយ។
ហើយជាចុងក្រោយអ៊ុំស្រី កែវមុនី ក៍បានលើកដៃសំពះសុំឲ្យសមត្ថកិច្ចអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ជាពិសេសគឺក្រសួងដែនដីនគររូបនីយ៍កម្មនិងសំណង់មេត្តាពិនិត្យរាល់ឯកសាររបស់នាងខ្ញុំឲ្យបានច្បាស់លាស់ហើយសុំឲ្យចេញប័ណ្ណកម្មសិទិ្ធកាន់កាប់ដីធ្លីឲ្យបានឆាប់ផង។ ព្រោះថា ដីនេះគ្មានឈ្មោះ លីសឹង្ហឯណាមកទិញចូលជាមួយគាត់ទេ៕
ដោយ៖ តុង សីហា