ស្នងការ‌ដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីតសង្ស័យថាប៉ះខ្សែអ្នកធំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាន‌នគបាលខេត្តស្ទឹងត្រែងបានចុះបង្ក្រាបរថយន្ត សាំយ៉ុងមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ

...
២AJ-៨២៣៤ ដឹកឈើឆ្នង់សន្លឹក ប្រភេទប៉ាក ដែលគេបម្រុងយកទៅលក់នៅប្រទេសវៀតណាម ។

រថយន្តនេះត្រូវសមត្ថកិច្ចនគរបាលជំនាញបង្ក្រាបនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់‌ស្ទឹងត្រែង ខេត្តស្ទឹងត្រែវង វេលាម៉ោង៣នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ម្ចាស់‌រថយន្ត ឈ្មោះ‌ ធី ដឹកឈើឲ្យឈ្មោះ‌ រ៉ា ដែលត្រូវជាប្អូនថ្លៃលោកធំម្នាក់ នៅក្នុងខេត្តស្ទឹងត្រែង ហើយដែលសមត្ថកិច្ចមិនទាន់ហ៊ានប៉ះនៅឡើយ ៕

aes-2-6

aes-5-3

aes-4-3

aes-1-7

aes-3-5

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print